ឆេះផ្ទះប្រជាពលរដ្ឋ១ខ្នង នៅភូមិបុស្ស ឃុំដំដែក ស្រុកសូទ្រនិគម បណ្តាលមកពីឆ្លងចរន្តអគ្គិសនី

ចែករំលែក៖

ខេត្តសៀមរាប÷ករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង ស្ថិតនៅចំណុចភូមិបុស្ស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយមូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ទើបបង្កឱ្យមានអគ្គិភ័យឆាបឆេះកើតឡើងតែម្តង។

ហេតុការណ៍កើតឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១១និង៣០នាទី ម្ចាស់ផ្ទះឈ្មោះ លឹម ញុឹប ភេទប្រុស អាយុ ៦២ឆ្នាំ ស្ថិតនៅចំណុចភូមិបុស្ស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ 

ករណីអគ្គិភ័យនេះ បណ្តាលឲ្យខូចខាតផ្ទះ១ខ្នងខ្ទង់ ៤០% ដែលមានទំហំ ០៦ម៉ែត្រ គុណ ១២ម៉ែត្រ ថ្មក្រោមឈើលើ ដំបូលប្រក់ក្បឿង រួមទាំងខូចខាតសម្ភារៈប្រើប្រាស់មួយចំនួនផងដែរ។ 

ក្រោយពីទទួលបានព័ត៌មានពីករណីអគ្គិភ័យនេះភ្លាម លោកវរសេនីយ៍ឯក ឃីម ផល្លា អធិការនគរបាលស្រុកសូទ្រនិគម បានចាត់ចែងកម្លាំងចេញរថយន្តពន្លត់អគ្គិភ័យ ទៅជួយអន្តរាគមន៍ និងបានគោរពសុំគោល ការណ៍លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ស្នើសុំកិច្ច សហការពីអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង និងអធិការដ្ឋាននគរបាលស្រុកជីក្រែង សរុបរថយន្តពន្លត់អគ្គិភ័យ ចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់សរុបអស់ចំនួន ០៤រថយន្ត ស្មើនឹង ២៤០០០លីត្រ ទើបអាចគ្រប់គ្រងស្ថានការណ៍អគ្គិភ័យនេះឲ្យរលត់ទៅវិញ នៅវេលាម៉ោង ១២:៣០នាទី ថ្ងៃត្រង់ នៅថ្ងៃខែឆ្នាំដដែរ។ ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ ក៏មានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ កម្លាំងប្រជាការពារ និង កម្លាំងកងរាជអាវុធហត្ថស្រុកសូទ្រនិគម ផងដែរ។

សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នគ្រប់វិនាទីចំពោះដើមហេតុ ដែលអាចបង្កឲ្យកើតមានអគ្គិភ័យកើតឡើងដូចជា ភ្លើងទៀន ភ្លើងធូប ភ្លើងចង្ក្រាន ភ្លើងចង្កៀង រំសេវជាតិផ្ទុះ ប្រេង ឥន្ធនៈ ឧស្ម័នចំហេះ សារធាតុគីមីដែលជាវត្ថុងាយឆេះ និងបច្ចេកទេសក្នុងការតប្រព័ន្ធបណ្តាញអគ្គិសនីជាដើម និងសូមចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចជំនាញ ក្នុងការអនុវត្តវិធានការណ៍ទប់ស្កាត់កុំឲ្យមានគ្រោះថ្នាក់អគ្គិភ័យកើតឡើង ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print