ភ្នំពេញ៖ ផ្ទះជួសជុលម៉ូតូមួយខ្នងត្រូវបានអគ្គីភ័យឆាបឆេះអស់ស្ទើរទាំងស្រុង និងបន្តឆេះរាលដាលទៅដល់ផ្ទះពលរដ្ឋក្បែរខាងចំនួន៣ខ្នងបន្ថែមទៀតនិងឆេះម៉ូតូចំនួន២គ្រឿងយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចបញ្ចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗជាច្រើនគ្រឿង។
ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង៨ និង៥០នាទីយប់ ថ្ងៃទី២៥ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅចំណុចផ្លូវបេតុង ក្នុងភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ ររាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុដោយពួកគាត់បានឃើញផ្សែងហុយចេញពីផ្ទះកើតហេតុយ៉ាងខ្មួលខ្មាញ់លាយឡំនិងអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ភ្លាមនោះដែរពួកគាត់ក៏នាំគ្នាទាញទុយោទឹកនិងបំពង់ពន្លត់អគ្គិភ័យបាញ់ទប់ស្កាត់ជាបណ្តោះអាសន្នរួចនាំគ្នាប្រញាប់រត់ទៅប្រមូលសម្ភារះដែលមានតម្លៃចេញហើយក៏ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានសុំរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍ជាបន្ទាន់ ភ្លាមនោះសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅកម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសុំរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍បាញ់ពន្លត់បន្ទាន់។ ក្រោយពីទទួលបានដំណឹងខាងលើភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍បាញ់ពន្លត់ជាច្រើនគ្រឿងផងដែរ។
ក្រោយពីកម្លាំងជំនាញប្រតិបត្តិការបាញ់ពន្លត់ចប់ ឃើញថាបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន២៨គ្រឿងទើបគ្រប់គ្រងបានទាំងស្រុងនៅវេលាយប់ថ្ងៃដដែរបក្នុងករណីខាងលើនេះដែរមិនបណ្តាលឲ្យមានអ្នក ស្លាប់និងរងរបួសនោះទេ ពោលគឺខូចខាតផ្ទះចំនួន៤ល្វែងរួមមានសម្ភារះក្នុងផ្ទះម៉ូតូ២គ្រឿង និងសម្ភារះមួយចំនួនផ្សេងទៀតចំពោះមូលហេតុពីរការឆេះ សមត្ថកិច្ចធ្វើការកំពុងធ្វើការស្រាវជ្រាវ៕
ដោយ ៖ ភារ៉ា ដង្កោ










