ការប្រកួតដណ្តើមពានអឺរ៉ុបបន្តទៅមុខក្នុងវគ្គ 16 ក្រុមចុងក្រោយ នៃពានរង្វាន់ UEFA Champions League ដែលក្រុមឆ្លងផុតវគ្គ Playoff ថ្មីៗនេះ នឹងជួបប្រកួតជាមួយក្រុមកំពូល 8 ពីវគ្គ League Phase។
ទោះបីវគ្គ League Phase ដែលបានពង្រីកទ្រង់ទ្រាយថ្មី មានភាពរំភើបយ៉ាងណាក៏ដោយ ក្តីរំភើបពិតប្រាកដនៃ Champions League ចាប់ផ្តើមនៅវគ្គ ចាញ់ធ្លាក់ (Knockou)។ វគ្គ Playoff បានផ្តល់ឱ្យអ្នកគាំទ្របានឃើញភាពតានតឹង ខណៈក្រុមការពារជើងឯក Paris Saint-Germain និង Real Madrid ប្រឹងប្រែងឆ្លងចូលវគ្គ 16 ក្រុមចុងក្រោយ ចំណែក Inter Milan និង Borussia Dortmund ត្រូវបានទម្លាក់ចេញពីការប្រកួត។
ឥឡូវនេះ ក្រុមដូចជា Arsenal, Bayern Munich និង FC Barcelona កំពុងរង់ចាំក្នុងជុំបន្ទាប់ ដែលសន្យាថានឹងមានការប្រកួតដ៏គួរឱ្យទស្សនា មុនឈានទៅវគ្គ 8 ក្រុមចុងក្រោយ។ មានតែ 8 ក្រុមប៉ុណ្ណោះដែលនឹងរស់រានមានជីវិតបន្តក្តីសង្ឃឹម Champions League។
កាលបរិច្ឆេទប្រកួតវគ្គ 16 ក្រុមចុងក្រោយ នឹងចាប់ផ្តើមនៅសប្តាហ៍ទីពីរនៃខែមីនា។ ការប្រកួតជើងទីពីរ នឹងធ្វើឡើងមួយសប្តាហ៍បន្ទាប់។
ជើងទី១៖ ថ្ងៃអង្គារ 10 មីនា និងថ្ងៃពុធ 11 មីនា
ជើងទី២៖ ថ្ងៃអង្គារ 17 មីនា និងថ្ងៃពុធ 18 មីនា
កាលវិភាគពេញលេញ នឹងប្រកាសបន្ទាប់ពីការចាប់ឆ្នោតវគ្គ 16 ក្រុមចុងក្រោយ នៅថ្ងៃសុក្រ ទី 27 កុម្ភៈ។
របៀបប្រកួត
ទោះបីមានការពង្រីកទ្រង់ទ្រាយការប្រកួតកាលពីរដូវកាលមុន ក៏ច្បាប់សម្រាប់វគ្គ 16 ក្រុមចុងក្រោយ និងវគ្គ Knockout ទាំងមូល មិនមានការផ្លាស់ប្តូរច្រើនឡើយ។
ក្រុមនីមួយៗនឹងប្រកួត 2 ជើង (Home & Away)
ក្រុមដែលមានគ្រាប់បាល់សរុបច្រើនជាងបន្ទាប់ពីជើងទី២ នឹងឡើងទៅវគ្គ 8 ក្រុម
បើសិនស្មើគ្នា នឹងមានម៉ោងបន្ថែម ហើយប្រសិនបើនៅស្មើ នឹងសម្រេចដោយបាល់ពិន័យ 11 ម៉ែត្រ
ច្បាប់គ្រាប់បាល់ក្រៅដី (Away Goal Rule) មិនត្រូវបានអនុវត្តទៀតទេ
កីឡាករដែលទទួលបានកាតលឿងលើកទី3 ក្នុងការប្រកួត នឹងត្រូវព្យួរលេង 1 ប្រកួត
ក្រុមកំពូល 8 ពីវគ្គ League Phase នឹងត្រូវបានចាត់ជាក្រុមមានចំណាត់ថ្នាក់ខ្ពស់ (Seeded) ហើយទទួលបានអត្ថប្រយោជន៍លេងជើងទី2 នៅផ្ទះខ្លួនឯង។
ក្រុមដែលនៅសល់ក្នុងការប្រកួត
ក្រោយបញ្ចប់វគ្គ Playoff មាន 16 ក្រុមនៅសល់៖
Arsenal
Bayern Munich
Liverpool FC
Tottenham Hotspur
FC Barcelona
Chelsea FC
Sporting CP
Manchester City
Atlético Madrid
Bayer Leverkusen
Bodø/Glimt
Newcastle United
Atalanta BC
Real Madrid
Paris Saint-Germain
Galatasaray SK
ក្រុមទាំងនេះ នឹងដឹងគូប្រកួតរបស់ខ្លួន បន្ទាប់ពីការចាប់ឆ្នោតវគ្គ 16 ក្រុមចុងក្រោយ នៅថ្ងៃ 27 ខែកុម្ភៈឆ្នាំ2026៕










