អធិការបតីអាល្លឺម៉ង់ លោក Merz ទស្សនកិច្ចមជ្ឈមណ្ឌល AI របស់ចិន

ចែករំលែក៖

សារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ ២០២៦ បានផ្សាយថាអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានទៅដល់មជ្ឈមណ្ឌលបច្ចេកវិទ្យាចិនហាំងចូវ (Hangzhou) នាថ្ងៃព្រហស្បតិ៍នេះ ជាមួយសហគ្រិនមួយក្រុមធំ ដោយសង្ឃឹមថានឹងរកបានកុងត្រាថ្មីៗ មួយថ្ងៃបន្ទាប់ពីជួបប្រធានាធិបតី លោក ស៉ី ជីនពីង និងប្រកាសកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Airbus។

មេដឹកនាំអាល្លឺម៉ង់រូបនេះ ត្រូវបានអមដំណើរនៅក្នុងប្រទេសចិន ដោយគណៈប្រតិភូធំមួយនៃថ្នាក់ដឹកនាំធុរកិច្ច រួមទាំងនាយកប្រតិបត្តិក្រុមហ៊ុនយក្សផលិតរថយន្ត Volkswagen, BMW និង Mercedes។
លោក Merz បានទៅទស្សនារោងចក្រ Mercedes ក្នុងទីក្រុងប៉េកាំង កាលពីព្រឹកថ្ងៃព្រហស្បតិ៍។ បន្ទាប់មកធ្វើដំណើរទៅកាន់ទីក្រុងហាំងចូវ ដើម្បីទស្សនាក្រុមហ៊ុនថាមពលអាល្លឺម៉ង់ Siemens Energy និងក្រុមហ៊ុនផលិតមនុស្សរ៉ូបូត Unitree របស់ចិននៅទីនោះ។
ទីក្រុងភាគខាងកើតនេះ គឺជាទីតាំងនៃក្រុមហ៊ុនបច្ចេកវិទ្យាចិនធំៗជាច្រើនទៀត ដូចជា DeepSeek និងក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកយក្ស Alibaba។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោក Merz កើតមានឡើងចំពេលដែលទីក្រុងបែរឡាំង និងទីក្រុងប៉េកាំង ស្វែងរកការកសាងទំនាក់ទំនងសេដ្ឋកិច្ចអាយុកាលរាប់ទសវត្សរ៍ ដើម្បីទប់ទល់នឹងភាពមិនប្រាកដប្រជាទូទាំងពិភពលោក ដែលបង្កឡើងដោយពន្ធគយ និងគោលនយោបាយការបរទេសមិនស្ថិតស្ថេររបស់សហរដ្ឋអាមេរិក៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print