២២ថ្ងៃ នៃខែកុម្ភៈនេះ នគរបាលជាតិឃាត់ខ្លួនជនងប់ល្បែងជាង៦០នាក់ បញ្ជូនទៅតុលាការ!

ចែករំលែក៖

ក្នុងរយៈពេល២២ថ្ងៃ គិតពីថ្ងៃទី១ រហូតដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សមត្ថកិច្ចនគរបាលជាតិ បានបង្ក្រាបករណីល្បែងស៊ីសង ចំនួន២៣ករណី ឃាត់ខ្លួនអ្នកពាក់ព័ន្ធ៦៧នាក់។ នេះ បើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។

របាយការណ៍បានឱ្យដឹងថា មានជនងប់ល្បែង៤១នាក់ ត្រូវបាននគរបាល អនុវត្តវិធានការច្បាប់ ដោយកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចំណែក២៦នាក់ទៀត ទទួលការអប់រំ ណែនាំ ធ្វើកិច្ចសន្យាបញ្ឈប់ និងថតរូបទុក ខណៈជនសង្ស័យផ្សេងទៀត កំពុងស្វែងរកចាប់ខ្លួន។ 

តាមរបាយការណ៍ដដែល ករណីល្បែងស៊ីងសងខុសច្បាប់ដែលសមត្ថកិច្ចចុះបង្ក្រាបបាននោះ មានក្នុងមូលដ្ឋានជាអាទិ៍ រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ តាកែវ ពោធិ៍សាត់ កំពង់ធំ ក្រចេះ បាត់ដំបង និងខេត្តព្រៃវែង៕ 

ដោយកញ្ញា សេង សុខហ៊ុន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print