ជាងជួសជុលអគារប្រចាំក្នុងសាលារៀនប៊ែលធីអន្តរជាតិសាខាទី៩ឆក់ខ្សែភ្លើងបណ្តាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់ជាកម្មករសំណង់ជាងជួសជុលអគារប្រចាំក្នុងសាលារៀនប៊ែលធីអន្តរជាតិសាខាទី៩ផ្លូវលេខ២១៧ ឡើងដាក់អន្ទាជួសជុលសាលាប៊ែលធី ប៉ះជាមួយខ្សែភ្លើងបណ្តាលអោយផ្ទុះឆក់ធ្លាក់មកខាងក្រោម រងរបួសធ្ងន់ ហេតុការណ៍នេះបានកើតឡើង នៅម៉ោង៨ព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំនុចសាលារៀនប៊ែលធីអន្តរជាតិសាខាទី៩ផ្លូវលេខ២១៧ (ច្រមុះជ្រូកស្ទឹងមានជ័យ ) សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

បេីតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុខាងលើបានអោយដឹងថា មុនពេលកើតហេតុគេឃើញក្រុនជាងសំណង់មានគ្នា៤ទៅ៥នាក់មកធ្វេីការជួសជុលសាលាប៊ែលធី. ស្របពេលនោះមេឃធ្លាក់ភ្លៀងរិចៗ មានសំណើម ពេលនោះជនរងគ្រោះខាងលើបានលើកអន្ទាដែក ប៉ះជាខ្សែកាបប្រពន្ធភ្លើងរបស់អគ្គិសនីកម្ពុជា ឆក់ធ្លាក់មកខាងក្រោមបណ្តាលអោយរងរបួសធ្ងន់ នៅពេលលោកដើរ នៅពេលនោះដែលលោកគ្រូអ្នកគ្រូដែលបង្រៀននៅសាលាប៊ែលធីក៏បានហៅរថយន្តសាមុយដឹកជនរងគ្រោះ ទៅធ្វើការសង្រ្គោះនៅឯមន្ទីរពេទ្យរុស្ស៊ី៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print