ខេត្តបាត់ដំបង÷ ព្រឹកព្រលឹមថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២៦ ជាថ្ងៃដាច់ខែចាស់ទៅហើយ វេលាម៉ោង៧និង១០នាទីស្របតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុន ចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានដឹក នាំកម្លាំងដោយមានកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលបវេលនាំខ្លួនយុវជនចំនួន៣នាក់ដែលប្រដាប់ដោយកាំបិតខ្វែវផង នាំមកកាន់អធិការដ្ឋាននគរបាលស្រុកបន្ទាប់ពីសមត្ថកិច្ចបានកំណត់មុខសញ្ញាពួកគេរួចរាល់ដែលពួក គេទាំង០៣នាក់ នោះគឺ៖
១-ឈ្មោះ ឡា ដាវិត ភេទប្រុសរស់នៅភូមិសង្កែវារ ឃុំប វេល ស្រុកបវេល ,២-ឈ្មោះ វណ្ណា វាសនា ហៅយ៉ាំង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិពង់ភ្នៅ ឃុំបវេល ស្រុកបវេល និង៣-ឈ្មោះ សឿន សាវិន ភេទប្រុស រស់នៅភូមិពាម ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
កិច្ចប្រតិបត្តិការនេះផ្តើមឡើងបន្ទាប់ពីមានករណី ហិង្សាដោយអាវុធកើតឡើងកាលពីយប់ថ្ងៃទី២៧ខែ កុម្ភៈ ឆ្នាំ ២០២៦ វេលាម៉ោង២៣និង៣០នាទីនៅចំណុចសួនវាលស្រែ១០០ ស្ថិតក្នុងក្រុមទី១ភូមិសង្កែវារ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ដោយពួកគេទាំង៣នាក់ជិះម៉ូតូប្រើប្រាស់កាំបិតខ្វែវ ដេញកាប់ទៅលើឈ្មោះពេក កំសត់ ភេទប្រុសអាយុ ២៤ឆ្នាំ រស់នៅភូមិកំពង់ឆ្នាំង១ ឃុំបួវិល ស្រុកបវេល ខេត្តបាត់ដំបង ប៉ុន្តែកាប់មិនបានក៏ កាប់ទៅលើម៉ូតូរបស់ជនរងគ្រោះបណ្តាលឱ្យខូចខាតដោយអន្លើ ដើម្បីដោះស្រាយកំហឹងមុនពេលជិះម៉ូតូចាក ចេញពីទីនោះទៅ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាលគេបានឆ្លើយសារភាពថា មូលហេតុដែលពួកគេប្រើប្រាស់កាំបិតខ្វែវធ្វើ សកម្ម ភាពបែបនេះ គឺដោយសារតែទំនាស់រឿងស្រីស្អាតតែ ប៉ុណ្ណោះ គ្មានមូលហេតុអ្វីផ្សេងនោះទេ។
នៅពេលសាកសួររួចសមត្ថកិច្ចនគរបាលនឹងរៀបចំសំ ណុំរឿងបញ្ជូនមកផែនជំនាញ ដើម្បីអនុវត្តបន្ត ដោយបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង តាមបញ្ជារបស់លោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបាត់ដំបង ៕










