ស្លាប់ម្នាក់និង ម្នាក់ទៀតត្រូវសមត្ថកិច្ចចាប់ខ្លួន ក្នុង ករណីឃាតកម្មមួយ នៅតាមបណ្តោយផ្លូវរថភ្លើងនៅក្រុងបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅចំណុចតាមបណ្ដោយផ្លូវរថភ្លើងក្រុមទី២២ ស្ថិតក្នុងភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង វេលាម៉ោង ១២ និង ០០ នាទី ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៦ មានករណីឃាតកម្មមួយ ដែលមិត្តភក្កិយកកន្ត្រៃមុខស្រួចចាក់ទៅលើជនរងគ្រោះបណ្ដាល ឲ្យស្លាប់ភ្លាមៗ ដោយសារតែខឹងរឿងប្រកែកគ្នាក្នុងវង់ ល្បែងបៀរ។

ជនរងគ្រោះគេស្គាល់ឈ្មោះថា ឆើត ស្លាប់បាត់បង់ជីវិត

 រីឯជនដៃដល់មានឈ្មោះថា មៀក ។ បន្ទាប់ពីបង្កហេតុភ្លាមៗជនដៃដល់ព្យាយាមគេចខ្លួន ប៉ុន្តែត្រូវសមត្ថកិច្ចអធិការក្រុងបាត់ដំបងឃាត់ខ្លួនបាន និងបញ្ជូនជននេះទៅអធិការក្រុងដើម្បីសាកសួរទៅតាមនិតិវិធីបន្ត។

បើតាមចម្លើយសារភាពជនសង្ស័យ មូលហេតុដែលបណ្ដាលឱ្យខ្លួនប្រព្រិត្តិបែបនេះ មកពីរូបខ្លួនខឹងរឿងថា ឆើត (ជនរងគ្រោះ) ហៅគាត់ អាអ្ហែង នឹងយកដុំថ្មមកវាយក្បាលរបស់ជនសង្ស័យមុន ទើបខ្លួនខឹងក៏ទាញកន្ត្រៃពីក្នុងខោប៉ៅចាក់ទៅលើជនរងគ្រោះជាច្រើនកន្លែងបណ្ដាលឲ្យស្លាប់តែម្ដង។

...

ទោះបីជាយ៉ាងសមត្ថកិច្ច នៅមិនទាន់បានធ្វើសេចក្តីលម្អិត ជុំវិញករណីនេះនៅឡើយ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print