ខេត្តបន្ទាយមានជ័យៈយោធាថៃបញ្ជូនពលករខ្មែរខុសច្បាប់ប្រុស ស្រីត្រូវបានសមត្ថកិច្ចបញ្ជូនមកកម្ពុជាវិញវេលាម៉ោង១និង៣០នាទីចំនួន១៤២នាក់នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ។
សមត្ថកិច្ចបន្តថាៈ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានទទួលពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ពីអាជ្ញាធរថៃចំនួន ១៤២នាក់ ក្នុងនោះស្រី ៣៩នាក់ កុមារ ១២នាក់ ។ ប៉ុស្តិ៍បានជួយដឹកជញ្ជូន ចែកនំប៉័ង និងទឹកសុទ្ធ ដល់ពួកគាត់ក្នុងម្នាក់ៗ នំប៉័ង ០១ដើម និងទឹកសុទ្ធ ០១ដប គ្រប់ៗគ្នា ។
សមត្ថកិច្ចបន្ថាៈអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានច្រកទ្វារទី១ ពលរដ្ឋទាំងអស់ ប៉ុស្តិ៍បានប្រគល់ជូនទៅមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីអនុវត្តនីតិវិធីបន្ត ចប់សព្វគ្រប់នៅវេលាម៉ោង២និង៣៥នាទីនារសៀលថ្ងៃដដែល ។វណ្ណា
...










