កីឡាករវ័យក្មេង
Lamine Yamal រកបានបីគ្រាប់ក្នុងមួយប្រកួត (Hat-trick)ដំបូងក្នុងអាជីពរបស់គាត់ ខណៈដែល Barcelona បានយកឈ្នះក្រុមភ្ញៀវ Villarreal ក្នុងលទ្ធផល 4-1 ក្នុងក្របខណ្ឌ LaLiga កាលពីថ្ងៃសៅរ៍ ដើម្បីទម្លាក់ក្រុម Real Madrid ឱ្យតាមពីក្រោយចំនួនបួនពិន្ទុនៅលើកំពូលតារាង។
Barcelona មាន 64 ពិន្ទុ ខណៈក្រុមលេខ 2 Real មាន 60 ពិន្ទុមុនការប្រកួតក្នុងផ្ទះរបស់ពួកគេជាមួយ Getafe នៅថ្ងៃចន្ទ។ ចំណែកVillarreal នៅតែជាចំណាត់ថ្នាក់លេខ៣ឈរឆ្ងាយមាន51ពិន្ទុ។
ការប្រកួតនេះពោរពេញដោយភាពតានតឹង បើទោះបីលទ្ធផលមិនបង្ហាញអស់ពីភាពរំភើបក៏ដោយ។ Villarreal បង្កើតឱកាសជាច្រើន និងបង្ហាញចំណុចខ្សោយការពាររបស់ Barcelona ជាបន្តបន្ទាប់ ប៉ុន្តែពួកគេបានទទួលបរាជ័យដោយទម្រង់លេងដ៏អស្ចារ្យរបស់កីឡាករវ័យ 18 ឆ្នាំ Yamal។
Yamal បើកការស៊ុតនាំមុខនៅនាទី 28 បន្ទាប់ពី Fermin Lopez ដណ្តើមបាល់ពី Pape Gueye ហើយបញ្ជូនឱ្យ Yamal បញ្ចប់បាល់ទាបចូលជ្រុងឆ្វេង។
9 នាទីបន្ទាប់ គេបន្ថែមគ្រាប់ទីពីរ ដោយបង្ហាញសមត្ថភាពផ្ទាល់ខ្លួនដ៏អស្ចារ្យ គ្រប់គ្រងបាល់វែងនៅស្លាបស្តាំ មុនអូសចូលកណ្តាល ហើយស៊ុតបាល់មិនអាចទប់បានចូលជ្រុងខាងលើ។
កីគាករ Gueye សងបានមួយគ្រាប់នៅនាទី 49 ប៉ុន្តែ Villarreal ខកខានឱកាសតាមស្មើ ហើយត្រូវខាតមួយគ្រាប់ទៀតនៅនាទី 69 នៅពេល Yamal បញ្ចប់ Hat-trick របស់ខ្លួន។
កីឡាករ Robert Lewandowski ចូលលេងជំនួស ហើយបន្ថែមគ្រាប់ទី 4 នៅម៉ោងបន្ថែម។
ជ័យជម្នះនេះធ្វើឲ្យ Barcelona កាន់តែខិតជិតដណ្តើមពាន LaLiga ខណៈការប្រកួតដណ្តើមជើងឯកកាន់តែតានតឹង៕










