មនុស្សរាប់ពាន់នាក់នៅក្នុងទីក្រុងធំៗជាច្រើនរបស់សហរដ្ឋអាមេរិកបានចេញតាមដងផ្លូវនៅថ្ងៃទី 28 ខែកុម្ភៈ ដើម្បីតវ៉ាប្រឆាំងនឹងការវាយប្រហារទ្រង់ទ្រាយធំដោយសហរដ្ឋអាមេរិក និងអុីស្រាអែលលើអុីរ៉ង់ ដែលបានសម្លាប់ជនស៊ីវិលជាច្រើន។
នៅ Times Square ក្នុងទីក្រុងញូវយ៉ក ហ្វូងមនុស្សយ៉ាងច្រើនបានប្រមូលផ្តុំគ្នា ដោយស្រែកពាក្យស្លោកប្រឆាំងសង្គ្រាម ដើម្បីតវ៉ាប្រឆាំងនឹងការវាយប្រហារតាមអាកាស ដែលពួកគេជឿថាអាចធ្វើឱ្យមជ្ឈិមបូព៌ាធ្លាក់ចូលទៅក្នុងសង្គ្រាមកាន់តែទូលំទូលាយ។ មនុស្សជាច្រើនបានលើកបដាដូចជា “សាមគ្គីភាពជាមួយអុីរ៉ង់” “បញ្ចប់សង្គ្រាមនៅអុីរ៉ង់” និង “អាមេរិក និងអុីស្រាអែលបញ្ឈប់សង្គ្រាម”។ អ្នកតវ៉ាមួយចំនួនក៏បានគ្រវីទង់ជាតិប៉ាឡេស្ទីន ដោយបង្ហាញពីសាមគ្គីភាពជាមួយប្រជាជននៅតំបន់ហ្គាហ្សា។
នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅជិតសេតវិមាន និងអគារកាពីតូល។ មនុស្សជាច្រើនបានលើកបដាតវ៉ាប្រឆាំងនឹងសង្គ្រាម ដោយអំពាវនាវឱ្យសភាតាមដានសកម្មភាពយោធាយ៉ាងដិតដល់ និងជំរុញឱ្យរដ្ឋបាលស្វែងរកដំណោះស្រាយការទូតជំនួសឱ្យការបង្កើនជម្លោះ៕ ដោយធីរីណា
រូបថត: VOV










