នគរបាលខណ្ឌដូនពេញបង្រ្កាបបានជនស្ស័យ០១នាក់ក្នុងចំណោមបក្ខពួក០២នាក់វាយប្លន់យកទូរស័ព្ទដៃ ជនរងគ្រោះ នៅសង្កាត់ស្រះចក!

ចែករំលែក៖

ភ្នំពេញ÷ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកសហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ អនុវត្តតាមបទបញ្ជាផ្ទាល់ពី

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ
បានស្រវជ្រាវបង្រ្កាបជនសង្ស័យ០១នាក់ក្នុងចំណោមបក្ខពួក០២នាក់ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស​(យកដុំថ្មវាយជនរងគ្រោៈបណ្តាលឲ្យបែកក្បាលរួចយកទូរស័ព្ទ)​ ផ្តេីមចេញពីទំនាស់ពាក្យសម្តី​ កាលពីវេលាម៉ោង០៣ម៉៤០នាទីយប់ទៀបភ្លឺ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦ នៅចំណុចផ្លូវជាតិលេខ៥ ខាងជើងស្ពានជ្រោយចង្វារ ភូមិ១៦ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ ។ ហេតុការណ៍នេះបង្កឡេីងដោយជនសង្ស័យចំនួន០២នាក់​មានទំនាស់ពាក្យសម្តីគ្នា​ រហូតបង្កជាអំពេីហឹង្សា​លេីជនរងគ្រោះឈ្មោះ សួន ស៊ីម ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរស្នាក់នៅ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ​ បន្ទាប់ពីធ្វេីសកម្មភាពរួចក៏បានយកទូរស័ព្ទជនរងគ្រោះទៅបាត់ថែមទៀតផង​ ។
-ក្រោយពីទទួលពត៌មាននេៈភ្លាមសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យដើម្បីសង្រ្គោៈនិងបន្តដាក់ចេញវិធានការណ៍ស្រាវជ្រាវរហូតដល់វេលាម៉ោង ៩និង០០នាទីព្រឹកថ្ងៃដដែល​ក៏កំណត់បានអត្តសញ្ញាណជនសង្ស័យ​និងធ្វេីការបង្ក្រាបឃាត់ខ្លួនបានចំនួន០១នាក់​ ឈ្មោះពៅ ដារ៉ា អាយុ៣៨ឆ្នាំគ្មានមុខរបរប និងស្នាក់នៅមិនពិតប្រាកដ នាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក​ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី។
សមត្ថកិច្ចកំពុងបន្តធ្វេីការស្រាវជ្រាវស្វែងរកបក្ខពួកម្នាក់ទៀតដែលកំពុងគេចខ្លួន ដើម្បីនាំយកមកចាត់ការតាមច្បាប់បន្ត៕ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print