ការប្រកួត Asian Champions League ត្រូវបានពន្យារពេល ដោយសារវិបត្តិមជ្ឈិមបូព៌ា 

ចែករំលែក៖

សហព័ន្ធកីឡាបាល់ទាត់អាស៊ី(AFC) បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ការប្រកួត Asian Champions League Elite ដែលនឹងត្រូវលេងនៅមជ្ឈិមបូព៌ានៅថ្ងៃចន្ទ និងថ្ងៃអង្គារ ត្រូវបានពន្យារពេល ដោយសារជម្លោះដែលកំពុងបន្តនៅក្នុងតំបន់។

 

ការប្រកួតជើងទីមួយចំនួនបួនក្នុងការប្រកួត 16 ក្រុមចុងក្រោយ ត្រូវបានគេគ្រោងនឹងធ្វើនៅក្នុងប្រទេសអារ៉ាប់រួម និងកាតាដែលមានក្លិបមកពីប្រទេសទាំងនោះ ព្រមទាំងក្រុមមកពីអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ ប៉ុន្តែឥឡូវនឹងធ្វើនៅពេលក្រោយ។

 

ស្ថាប័នគ្រប់គ្រងការប្រកួតបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា “AFC នឹងបន្តតាមដានយ៉ាងដិតដល់នូវស្ថានភាពវិវត្តន៍យ៉ាងឆាប់រហ័សនេះ ហើយនៅតែមានការតាំងចិត្តក្នុងការធានាសុវត្ថិភាពរបស់កីឡាករទាំងអស់ ក្រុមមន្ត្រី និងអ្នកគាំទ្រ” ។ តំបន់នេះមានការប្រុងប្រយ័ត្នខ្ពស់ចាប់តាំងពីថ្ងៃសៅរ៍មក នៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារផ្លូវអាកាសលើអ៊ីរ៉ង់។

 

អ៊ីរ៉ង់បានសងសឹកដោយវាយប្រហារគោលដៅជុំវិញតំបន់ រួមទាំងនៅ អារ៉ាប់រួម កាតា និងអារ៉ាប៊ីសាអូឌីត។

 

ការប្រកួតដែលត្រូវពន្យារពេល

 

ក្រុមម្ចាស់ពានចាស់ Al-Ahli ពីអារ៉ាប៊ីសាអ៊ូឌីត គ្រោងធ្វើដំណើរទៅកាតា ដើម្បីជួប Al-Duhail ខណៈ Shabab Al-Ahli ត្រូវទទួល Tractor FCមកពីអ៊ីរ៉ង់។

 

នៅថ្ងៃអង្គារ Al-Sadd គ្រោងជួប Al-Hilal ខណៈ Al-Wahda ត្រូវទទួល Al-Ittihad។

 

ការប្រកួតក្នុងពាន AFC Champions League Two ដែលកំពុងស្ថិតនៅវគ្គ 1/4 ផ្តាច់ព្រ័ត្រ ក៏រងផលប៉ះពាល់ផងដែរ។

 

Al-Ahli ពីកាតា គ្រោងទទួល Al-Hussein ខណៈ Al-Wasl ត្រូវជួប Al-Nassr របស់កីឡាករ Cristiano Ronaldo។

...

 

ស្ថានការណ៍នេះបង្ហាញថា វិបត្តិនយោបាយ និងសន្តិសុខនៅមជ្ឈិមបូព៌ា កំពុងប៉ះពាល់ដល់វិស័យកីឡាអន្តរជាតិ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print