នាំគ្នាឡើងលើខ្លោងទ្វារស្រះទឹកថតរូបបង្ហោះ ត្រូវសមត្ថកិច្ចកោះហៅឲ្យធ្វើកិច្ចសន្យា និងអប់រំ

ចែករំលែក៖

ខេត្តកំពង់ចាម÷ លោកស្នងការ ហេង វុទ្ធី នៅព្រឹកថ្ងៃទី ០១ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា សមត្ថកិច្ចបានទទួលព័ត៌មានពី Page Facebook បង្ហោះខ្លឹមសារថា (អ្នកយាម) ដែលមានរូបភាពមនុស្សប្រុសម្នាក់ឈរនៅលើក្លោងទ្វារស្រះទឹក និងមនុស្សប្រុស២នាក់ទៀតឈរអមសងខាង នៅចំណុចស្រះទឹក ស្ថិតក្នុងវត្តនគរបាជ័យ ភូមិនគរបាជ័យ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកវរសេនីយ៍ ឯក ឯក ប៉ាន់ដន អធិការនគរបាលស្រុកកំពង់សៀម បានចាត់កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំពង់សៀម សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអំពិល ចុះស្រាវជ្រាវហើយកោះហៅមនុស្សប្រុសទាំង ០៣នោះមកសួរនាំ ។

ជាលទ្ធផលសមត្ថកិច្ចបានចុះស្រាវជ្រាវ ហៅមនុស្សប្រុសចំនួន ០៣នាក់៖ ១.ឈ្មោះ ថន ថានូ ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម , ២.ឈ្មោះ ឡិត រតនះ ភេទប្រុស អាយុ១៤ ឆ្នាំ រស់នៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេនិងទី៣.ឈ្មោះ ចិន្តា នុសិទ្ធ ភេទប្រុស អាយុ១៣ឆ្នាំ រស់នៅភូមិសណ្តាន់ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

សមត្ថកិច្ចបានយកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀមហើយ អ្នកទាំង ៣នាក់ ខាងលើបានឆ្លើយសារភាពថា ឈ្មោះថន ថានូ បានធ្វើសកម្មភាព ឡើងលើក្លោងទ្វារស្រះទឹក ចំនែកឈ្មោះ ឡិត រតនះ និង ឈ្មោះ ចិន្តា នុសិទ្ធ ឈរខាងក្រោមក្លោងទ្វារស្រះ ទឹក អមសងខាង ដើម្បីថតរូប ហើយលោតលេងទឹក ស្រះ នៅចំណុចវត្តនគរបាជ័យក្នុង ស្ថិតក្នុងភូមិនគរបាជ័យ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ពិត ប្រាកដមែន ។

...

ដោយមានការឯកភាពពីលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់ឲ្យកម្លាំងជំនាញនៃអធិការដ្ឋាន នគរបាលស្រុកកំពង់សៀម ធ្វើកិច្ចសន្យាអប់រំ ចំពោះអ្នកទាំង០៣នាក់ខាងលើ និង បានប្រគល់ជូនអាណាព្យាបាលឲ្យត្រឡប់ទៅមូលដ្ឋានវិញ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print