អាសូរណាស់លោកអើយ យុវជនម្នាក់បាក់ ក ស្លាប់ ខណៈជិះម៉ូតូទៅបុកពីក្រោយគូទរថយន្ត

ចែករំលែក៖

ភ្នំពេញៈ បុរសម្នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ក្រោយពីជិះម៉ូតូទៅបុកពីក្រោយគូទរថយន្ត មួយគ្រឿងទៀត មិនស្គាល់ម៉ាក បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង ។ ហេតុការណ៍ នេះបានកេីតឡេីងនៅវេលាម៉ោង ១០និង២០នាទីព្រឹក ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦ ដែលស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុមានប្រពលរដ្ឋបានឃើញ បុរសម្នាក់ បានជិះម៉ូតូ មួយគ្រឿង ម៉ាក ហុងដាPCX ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1ME-0902 ដោយចេញពីធ្វើការ ក្នុងគោលបំណងទៅផ្ទះវិញ ខណៈពេលធ្វើដំណើរមកដល់ចំណុចទីតាំងខាងលើ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ម៉ូតូរបស់ជនរងគ្រោះក៏ជិះទៅបុកពីក្រោយគូទរថយន្ត មួយគ្រឿងទៀត មិនស្គាល់ម៉ាក បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងតែម្តងហើយចំនែករថយន្តបើកគេចបាត់សម្រោល។

ក្រោយកេីតហេតុ កម្លាំងសមត្ថកិច្ចជំនាញប៉ុស្តិ៍បានចុះមកដល់ទីតាំងខាងលេី និងរាយការណ៍ទៅកាន់សមត្ថកិច្ចការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំេពញ បានចុះមកធ្វេីការវាស់វែងយកម៉ូតូខាងលេីទៅរក្សាទុកនៅការិយាល័យជំនាញ ដេីម្បីស្វែងរកជនបង្កមកដាក់ទោសតាមផ្លូវច្បាប់៕

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print