កម្លាំងអាវុធហត្ថខេត្តកំពង់ធំ បានបង្ក្រាបការដឹកជញ្ជូនពស់ថ្លាន់៣០០ក្បាល នៅភូមិតាប្រុក ឃុំឈូកខ្សាច់ ស្រុកបារាយណ៍

ចែករំលែក៖

ខេត្តកំពង់ធំ ៖ នៅរសៀលថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថខេត្តកំពង់ធំ បានបង្ក្រាបការដឹកជញ្ជូនពស់ថ្លាន់៣០០ក្បាល នៅភូមិតាប្រុក ឃុំឈូកខ្សាច់ ស្រុកបារាយណ៍។

នៅក្នុងប្រតិបត្តិការនេះ ជនជាតិវៀតណាម២នាក់ និងអ្នកបើកឡានម្នាក់ជនជាតិខ្មែរ ត្រូវបានចាប់ឃាត់ខ្លួន។

តាមការលួចបង្ហើបរបស់សមត្ថកិច្ច, ពស់ថ្លាន់ទាំង៣០០ក្បាល សង្ស័យនាំចូលពីថៃ ឆ្លងកាត់ស្រុកយើងឆ្ពោះទៅវៀតណាម។

បើនាំចូលពីថៃ ហេតុអ្វីនាំមករួច បើព្រំដែនគោកត្រូវបានបិទទាំងអស់ហើយនោះ? សមត្ថកិច្ចជំនាញ គួរស្រាវជ្រាវឲ្យដល់ឬសគល់! ព្រោះសកម្មភាពល្មើសច្បាប់នេះចេះតែបន្តកើតមាន ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print