ខេត្តកំពង់ស្ពឺ÷ មន្ត្រីនគរបាលស្រុកសំរោងទងបានឱ្យដឹងនៅថ្ងៃទី០១ខែមីនាឆ្នាំ២០២៦នេះថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងដឹកនាំចង្អុលបង្ហាញដោយលោកឧត្តមសេនីយ៍ត្រី សម សាក់ ស្នងការរងទទួលផែនព្រហ្មទណ្ឌ ចុះបញ្ជាផ្ទាល់ដោយលោកឧត្តម សេនីយ៍ត្រី រស់ រដ្ឋា ស្នងការរងទទួលការិយាល័យព្រហ្ម ទណ្ឌកម្រិតស្រាលបានបង្ក្រាបករណីចោរគាស់ផ្ទះលួចយកទ្រព្យសម្បត្តិដោយឃាត់ខ្លួនជនសង្ស័យពីរនាក់។
ប្រភពបានឱ្យដឹងថា ករណីទី១ នៅថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ ២០២៦ វេលាម៉ោង ២០:៤០នាទី ឈ្មោះ សុត រ៉ន ភេទ ប្រុស អាយុ ៤០ ឆ្នាំ នៅភូមិមហាលំពាំងទី១ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានដាក់ពាក្យបណ្ដឹងទៅលើជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ដោយករណី នេះបានកើត នៅវេលាម៉ោង ៦:២៥នាទី ខ្លួនបានចេញ ពីផ្ទះទៅធ្វើការហើយបានចាក់សោទ្វារផ្ទះទុកចោលគ្មានអ្នកនៅចាំផ្ទះ។
លុះដល់ម៉ោង ១៨:៣០នាទី ពេលត្រឡប់មកពីធ្វើការវិញ បានចាក់សោទ្វារចូលក្នុងផ្ទះ ឃើញខោអាវក្នុងទូររញ៉េរញ៉ៃ ក៏បានទៅមើលទ្វារក្រោយផ្ទះ ក៏បានឃើញស្នាមបែកបាក់ទ្វារកញ្ចក់ ហើយមកមើលលុយទុកក្នុងកាបូប នៅក្នុងទូរលុយចំនួន៤០០ដុល្លា(បួនរយដុល្លា) លុយខ្មែរចំនួន៨០០០០០(ប្រាំបីសែនរៀល ) និងកងដៃផ្លាក់ទីនចំនួន២ ទម្ងន់២ជីកន្លះ មិនឃើញទើបដឹងថាមានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានគាស់ទ្វារក្រោយផ្ទះចូលលួចយកទៅបាត់ ។
ករណីទី២ កើតឡើងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១៤:៤០នាទីឈ្មោះ តុប វីន ភេទប្រុស អាយុ ៣៧ ឆ្នាំ នៅភូមិព្រៃក្តី ឃុំរលាំងចក ស្រុកសំរោងទង (ស្ពឺ) បានមកដាក់ពាក្យបណ្តឹងទៅលេីជនសង្ស័យមិនស្គាល់ឈ្មោះ និងអត្តសញ្ញាណ។ ករណីនេះបានកើត ឡើង នៅវេលាម៉ោង ១៣:១០នាទី បានចេញពីរៀននៅសាលាវិទ្យាស្ថានបច្ចេកទេស យោធាតេជោ ហ៊ុន សែន ស្ថិតនៅភូមិទន្លេកន្ទិល ឃុំសំរោងទង ស្រុកសំរោងទង មកដល់ផ្ទះឃើញស្នាមគាស់ទ្វារផ្ទះបាយ ពីខាងជើង ហើយបានចូលទៅមើលក្នុងផ្ទះឃើញស្នាមគាស់ទ្វារបន្ទប់រុះរើសម្ភារះ បាត់បង់ទ្រពសម្បត្តិដូចជា៖
– លុយចំនួន ៣០០$ (បីរយដុល្លារ)
– ខ្សែករផ្លាកទីនចំនួន ២ខ្សែ
– ខ្សែដៃផ្លាកទីនចំនួន ១ខ្សែ
– ក្រវិលផ្លាកទីនចំនួន ១គូ
– ចិញ្ចៀនផ្លាកទីន ចំនួន ១វង់
– នាឡិកា ចំនួន ៣
– កាំបិតផ្គាក់ ចំនួន ១
ករណីទី៣ បានកើតនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ វេលា ម៉ោង ១៩:១៥នាទី មានឈ្មោះ ខែត យឿន ភេទ ប្រុស អាយុ ៤២ ឆ្នាំ នៅភូមិផ្លូវជ្រូក ឃុំសែនដី ស្រុកសំរោងទង (ស្ពឺ) បានដាក់ពាក្យបណ្ដឹងទៅលើជន សង្ស័យមិនស្គាល់អត្តសញ្ញាណ។
តាមកាមេរ៉ាសុវត្ថិភាព នៅវេលាម៉ោង ១២:៥០នាទី ថ្ងៃ ខែដដែល មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានឡើងតាមរបងពីខាងជើង យកកាំបិតផ្គាក់កាប់ទ្វារក្រោយផ្ទះចូលលួចយកលុយក្នុងកូនជ្រូកប្រហែលចំនួន ៥០០,០០០៛(ហាសិបម៉ឺនរៀល) កាតគ្រីរថយន្ត ម៉ាកតូយ៉ូតា និងចុងសន្លឹកឆៀករថយន្ត ដែលទុកក្នុងទូដាក់សម្លៀកបំពាក់ ។ ផ្ទះទាំងពីរខាងលើមិនមានអ្នកនៅចាំ។
នៅថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០២៦ វេលាម៉ោង ១៤:៣០ នាទី កម្លាំងនគរបាលស្រុកសំរោងទង សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានចុះស្រាវជ្រាវលើករណីចោរលួចគាស់ផ្ទះ បានឃាត់ខ្លួនមុខសញ្ញាសង្ស័យបានចំនួន ២ នាក់:
១-ឈ្មោះ សៅ វ៉ាន់ឌី ហៅវែង ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិមហាលំពាំងទី១ ឃុំសែនដី ស្រុកសំរោងទងនិង ២-ឈ្មោះ សេង រតនា ហៅរដ្ឋ ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិមហាលំពាំងទី២ ឃុំសែនដី ស្រុកសំរោងទង។
សមត្ថកិច្ចបាទនាំពួកគេមកសាកសួរ ដោយជនសង្ស័យខាងលើ បានឆ្លើយសារភាពថាខ្លួន ពិតជាបានគាស់ផ្ទះខាងលើបានចំនួន ៣ លើក និងបានលួចយកសម្ភារៈខាងលើពិតប្រាកដមែន ។
នៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ចដកហូតវត្ថុតាង៖
•ម៉ូតូ ១ គ្រឿង ម៉ាក CRF ពណ៍ស ពាក់ផ្លាកលេខ ភ្នំពេញ1HZ-5296
•កាំបិតផ្គាក់១
•ក្រវិល១ចំហៀង
•ខ្សែករចំនួន១ខ្សែ
•ចិញ្ចៀន១វង់
•ខ្សែជើង១ខ្សែ











