អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ កោះហៅក្មេងទំនើងចំនួន៧នាក់ បន្ទាប់ពីបង្ហោះហ្វេសប៊ុកតាមបណ្តាញសង្គមធ្វើអោយប៉ះពាល់ ដល់សន្តិសុខសង្គម ដោយបានបង្ហោះរូបភាពជាក្រុមក្មេងទំនើង និងសរសេរជាលាយល័ក្ខអក្សរនិយាយឌឺដង

ចែករំលែក៖

ខេត្តស្វាយរៀង:អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ កោះហៅក្មេងទំនើងចំនួន៧នាក់ បន្ទាប់ពីបង្ហោះហ្វេសប៊ុកតាមបណ្តាញសង្គមធ្វើអោយប៉ះពាល់ ដល់សន្តិសុខសង្គម ដោយបានបង្ហោះរូបភាពជាក្រុមក្មេងទំនើង និងសរសេរជាលាយល័ក្ខអក្សរនិយាយឌឺដង ។

មន្ត្រីនគរបាលស្រុកស្វាយជ្រំ បានអោយដឹងថា ក្មេងទំនើងទាំងនោះមានឈ្មោះដូចខាងក្រោម:  ១.ឈ្មោះប៊ូ លីឌីភេទប្រុស អាយុ១៦ឆ្នាំ ២.ឈ្មោះណាង មីនាភេទប្រុស អាយុ១៦ឆ្នាំ៣.ឈ្មោះអ៊ុន សុីមុីភេទប្រុស អាយុ១៧ឆ្នាំ៤.ឈ្មោះថន ចេកភេទប្រុស អាយុ១៧ឆ្នាំ៥.ឈ្មោះថន ចូចភេទប្រុស អាយុ១៧ឆ្នាំ ៦.ឈ្មោះគង់ ចាន់វិតភេទប្រុស អាយុ១៦ឆ្នាំ និងទី៧.ឈ្មោះបុិន ទាវភេទប្រុស អាយុ១៧ឆ្នាំ ទាំង៧នាក់មានទីលំនៅភូមិតានូ ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ប្រភពបញ្ជាក់ទៀតថា នៅថ្ងៃទី០១ខែមីនាឆ្នាំ២០២៦ វេលាម៉ោង៨និង៣០នាទីព្រឹក កម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ បានចេញលិខិតកោះហៅក្មេងទំនើងចំនួន៧នាក់ ដែលបានបង្កើតផេត ១.ឈ្មោះSL.៣២៣២ ២.ឈ្មោះpageb brora បង្ហោះហ្វេសប៊ុកតាមបណ្តាញសង្គមធ្វើអោយប៉ះពាល់ ដល់សន្តិសុខសង្គម ដោយបានបង្ហោះរូបភាពជាក្រុមក្មេងទំនើង និងសរសេរជាលាយល័ក្ខអក្សរនិយាយឌឺដង ថាបើស្រលាញ់ជីវិតកុំចូលភូមិតានូ ឃុំចំបក់ និងមានរូបភាពជាច្រើនទៀតដើម្បីសួរនាំ ។

នៅចំពោះមុខសមត្ថកិច្ចឈ្មោះអ៊ុន សុីមុីម្ចាស់ផេត SL៣២៣២ ឈ្មោះបុិន ទាវ ម្ចាស់ផេត pageb brora បានឆ្លើយសារភាពថា ពួកខ្លួនទាំង២នាក់ពិតជាបានបង្កើតផេត នៅឆ្នាំ២០២៥ ពេលបង្កើតផេតហើយក្រុមបក្សពួកខ្លួនដែលជាក្រុមក្មេងទំនើងបានថតរូបភាពជាច្រើននាក់ និងបានសរសេរអក្សរឌឺដង ថាបើស្រលាញ់ជីវិតកុំចូលភូមិតានូ និងមានរូបភាពជាក្រុមក្មេងទំនើងជាច្រើនទៀត បានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក ជាសាធារណ: ធ្វើអោយប៉ះពល់ដល់សន្តិសុខសង្គមពិតមែន។

...

ពេលបានស្តាប់ចម្លើយសារភាពរបស់ក្មេងទំនើងរួចហើយ លោកអធិការនគរបាលស្រុកស្វាយជ្រំ បានរាយការណ៍ជូនលោកឧត្តមសេនីយ៍ទោ ស្នងការ និងបានសុំយោបល់ លោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង និងបានអោយសមត្ថកិច្ចយើងធ្វើការអប់រំដល់ក្មេងទំនើង និងអោយអាណាព្យាបាលធ្វើលិខិតធានាយកទៅផ្ទះវិញដើម្បីអប់រំបន្តកុំអោយធ្វើអ្វីខុសនិងច្បាប់ទៀត។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print