មេធំFacebookបានបង្ហាញខ្លួនជាសាធារណៈដ៏កម្រជាមួយភរិយា Priscilla Chan នៅកម្មវិធីបង្ហាញម៉ូដសម្លៀកបំពាក់

ចែករំលែក៖

មហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនលំដាប់ទី5ក្នុងពិភពលោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Meta Platformsនិងភរិយា Priscilla Chan បង្ហាញខ្លួនកម្រនៅកម្មវិធីបង្ហាញម៉ូតរបស់ Prada ក្នុងព្រឹត្តិការណ៍ Milan Fashion Week។

 

Zuckerberg អាយុ 42 ឆ្នាំ និង Chan អាយុ 41 ឆ្នាំ បានអង្គុយជួរមុខ ខណៈ Prada បង្ហាញសម្រាំងម៉ូដរដូវស្លឹកឈើជ្រុះ/រដូវរងា ឆ្នាំ 2026-2027 កាលពីថ្ងៃទី 26 ខែកុម្ភៈ តាមការរាយការណ៍របស់ទស្សនាវដ្តី People។

 

Zuckerberg ពាក់អាវដៃវែងពណ៌ត្នោតខ្ចីមានកអាវ ជាមួយខោពណ៌ត្នោត ខណៈ Chan ជ្រើសរើសអាវស្វែតធ័រពណ៌ប្រផេះ និងខោពណ៌ខៀវចាស់។ នាងបន្ថែមខ្សែកពេជ្រ និងរៀបចំសក់ជាបែបបង្រួមខាងលើ ដោយទុកសរសៃសក់ខ្លះៗជុំវិញមុខ។

 

តាមការរាយការណ៍របស់ Business Insider គូស្វាមីភរិយានេះអង្គុយជិតលោក Lorenzo Bertelli កូនប្រុសរបស់អ្នកដឹកនាំច្នៃប្រឌិតរួមរបស់ Prada។

 

តាមការរាយការណ៍របស់ Business Insider គូស្វាមីភរិយានេះអង្គុយជិតលោក Lorenzo Bertelli កូនប្រុសរបស់អ្នកដឹកនាំច្នៃប្រឌិតរួមរបស់ Prada។

 

Zuckerberg បានសរសេរនៅលើ Instagram ថា “អរគុណ Prada ដែលអញ្ជើញពួកយើងមកទីក្រុង Milan!” ជាមួយរូបថតរបស់គាត់ និងភរិយា នៅកម្មវិធី។

 

ការបង្ហាញខ្លួននេះកើតឡើង ខណៈមានព័ត៌មានថា Meta កំពុងសហការជាមួយ Prada លើវ៉ែនតាឆ្លាតវៃលំដាប់ខ្ពស់។

 

តាម CNBC កាលពីខែមិថុនាឆ្នាំមុន Meta និងក្រុមហ៊ុនវ៉ែនតាយក្ស EssilorLuxottica មានផែនការចេញវ៉ែនតាឆ្លាតវៃប្រើបច្ចេកវិទ្យា AI ក្រោមម៉ាក Oakley និង Prada។

 

Meta បានចាប់ដៃគូជាមួយ EssilorLuxottica តាំងពីឆ្នាំ 2019 ដើម្បីអភិវឌ្ឍវ៉ែនតាឆ្លាតវៃ Ray-Ban។ កំណែដំបូងត្រូវបានដាក់លក់នៅឆ្នាំ 2021 បន្ទាប់មកមានកំណែទី២ នៅឆ្នាំ 2023 ដែលមានជំនួយការសម្លេង Meta AI និងមុខងារកាន់តែប្រសើរ។ ទោះយ៉ាងណា ព័ត៌មានលម្អិតអំពីផលិតផលម៉ាក Prada មិនទាន់ត្រូវបានប្រកាសនៅឡើយ។

 

Zuckerberg និង Chan បានជួបគ្នាក្នុងពិធីជប់លៀងមួយ ខណៈកំពុងសិក្សានៅ Harvard University នៅឆ្នាំ 2003 ហើយរៀបការនៅឆ្នាំ 2012។ ពួកគេមានកូនចំនួនបីនាក់ជាមួយគ្នា។

នៅឆ្នាំ 2004 Zuckerberg បានសហបង្កើត Facebook ជាបណ្តាញសម្រាប់និស្សិតក្នុងសាកលវិទ្យាល័យ ដើម្បីភ្ជាប់ឈ្មោះ និងរូបថតមិត្តរួមថ្នាក់។

 

ក្រុមហ៊ុននេះក្រោយមកបានអភិវឌ្ឍទៅជា Meta Platforms ដែលបច្ចុប្បន្នគ្រប់គ្រងបណ្ដាញសង្គម និងសេវាកម្មទំនាក់ទំនងជាច្រើន រួមមាន Instagram, WhatsApp, Messenger និង Threads។

...

 

គិតត្រឹមថ្ងៃទី 1 ខែមីនា ទស្សនាវដ្តី Forbes ប៉ាន់ប្រមាណថា ទ្រព្យសម្បត្តិសុទ្ធរបស់ Zuckerberg មានចំនួន 222.3 ពាន់លានដុល្លារ ដោយដាក់គាត់ជាមនុស្សមានទ្រព្យសម្បត្តិច្រើនលំដាប់ទី5ក្នុងពិភពលោក៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print