អន្តរជាតិ ៖ អ្នកយកព័ត៌មានប៉ុស្តិ៍ ទូរទស្សន៍ CCTV ទទួលបាន ដំណឹង កាលពី ថ្ងៃទី ១ ខែមីនា តាម ម៉ោងក្នុងតំបន់ ថា ករណី បាញ់ប្រហារមួយបាន កើត ឡើង នៅ កណ្តាល ទីក្រុង Austin រដ្ឋ Texas អាមេរិក ដែលបានបណ្តាល ឱ្យមនុស្ស ៣ នាក់ស្លាប់បាត់បង់ជីវិត និង ១៤ នាក់រងរបួស ក្នុង នោះមាន មនុស្ស ៣ នាក់រងរបួសធ្ងន់ធ្ងរ។
អគ្គ នាយក នៃស្នងការ ដ្ឋាន នគរបាល Austin បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា ប៉ូលិសបានទទួលការហៅទូរស័ព្ទប្តឹង ប៉ូលិស មួយកាលពី ព្រឹកថ្ងៃទី ១ ខែមីនា ដោយរាយការណ៍ថា មានការកើត ឡើងករណី បាញ់ប្រហារដោយបុរស ម្នាក់នៅក្លិប កម្សាន្ត Buford Bar។ ពេលប៉ូលិសទៅដល់កន្លែង កើត ហេតុ បានបាញ់ប្រហារលើបុរសដែលប្រដាប់ដោយអាវុធនោះ ហើយទីបំផុតក៏បានស្លាប់ភា្លមៗ ៕
...
ប្រភព ៖ (CCFR)










