សមាគមអតីតនិស្សិតកម្ពុជាសិក្សាពីប្រទេសចិនចាប់ដៃជាមួយវិស័យឯកជនចិនពង្រឹងសមត្ថភាពយុវជន និងសហគ្រិនវ័យក្មេង

ចែករំលែក៖

ភ្នំពេញ ៖ រសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ មានជំនួបរវាង សមាគមអតីតនិស្សិតកម្ពុជាសិក្សាពីប្រទេសចិន (C.C.A.A.) និង ក្រុមហ៊ុនស៊ីណូ-ខេមបូឌាន វេនឈ័រ ក្នុងគោលបំណងពង្រឹងភាពជាដៃគូ និងលើកកម្ពស់ការ ផ្លាស់ប្តូរយុវជន កម្ពុជា–ចិន ស្របតាមទិសដៅអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោក LIOA XING តំណាង ក្រុមហ៊ុន ស៊ីណូ-ខេមបូឌាន វេនឈ័រ និងគណៈប្រតិភូ បានលើកយកផែនការសម្រាប់ ឆ្នាំ២០២៦ យកមកជជែកពិភាក្សាជាមួយសមាគមC.C.A.A.ដែលផ្តោតលើ៖ ១-ការរៀបចំកម្មវិធីផ្លាស់ប្តូរយុវជន និងទស្សនកិច្ចសិក្សាទៅប្រទេសចិន ២-ការផ្តល់អាហារូបករណ៍ និងកម្មវិធីហាត់ការងារ ៣-ការបង្កើតវេទិកាសហការយុវជន និងសហគ្រិនវ័យក្មេង និង ៤-ការបណ្តុះបណ្តាលជំនាញផ្នែកបច្ចេកវិទ្យា គ្រប់គ្រង និងភាសាចិន ដោយក្រុមហ៊ុនបានបញ្ជាក់ថា គោលដៅសំខាន់គឺបង្កើតបណ្តាញយុវជនដែលមានសមត្ថភាព អាចធ្វើការនៅក្នុងបរិបទអន្តរជាតិ និងជួយជំរុញទំនាក់ទំនងសេដ្ឋកិច្ច–វប្បធម៌រវាងប្រទេសទាំងពីរ។

ក្នុងនាមសមាគមC.C.A.A. លោកបណ្ឌិត ជា មុនីឫទ្ធិ បានវាយតម្លៃខ្ពស់ចំពោះជំ​នួបនេះ ដែលផ្តល់ផផលប្រយោជន៍សម្រាប់យុវជននៃប្រទេសទាំងពីរកម្ពុជា ចិន។

សំឡេង៖ ជាលទ្ធផលនៃជំនួប ភាគីយេីងទាំងពីរបានរួមគ្នារៀបចំផែនការសហការសម្រាប់ឆ្នាំ២០២៦ ដែលផ្តោតលើកម្មវិធីផ្លាស់ប្តូរយុវជន អាហារូបករណ៍ និងហាត់ការ ការបង្កើតវេទិកាសហគ្រិនវ័យក្មេង ព្រមទាំងការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យា គ្រប់គ្រង និងភាសាចិន បង្ហាញពីទិសដៅច្បាស់លាស់ក្នុងការបម្លែងធនធានមនុស្សឱ្យក្លាយជាកម្លាំងចលករសេដ្ឋកិច្ច។ វាជាការឆ្លើយតបសមស្របទៅនឹងតម្រូវការទីផ្សារការងារក្នុងបរិបទសេដ្ឋកិច្ចឌីជីថល និងការប្រកួតប្រជែងអន្តរជាតិ។ បន្ថែម ពីលេីនេះ ភាគីយេីងទាំងពីរបន្តឈរនៅលេីមាត្រដ្ឋានជាតិ ស្របតាមគោលដៅនៃការកសាងមូលធនមនុស្សប្រកបដោយគុណភាពខ្ពស់ ដោយភ្ជាប់ការសិក្សាទៅនឹងការអនុវត្តជាក់ស្តែង និងបង្កេីនឱកាសការងារជាមួយតម្រូវការវិនិយោគ និងការអភិវឌ្ឍ»។

លោកបណ្ឌិតបន្តថា ក្រុមការងាររបស់សមាគមដែលមានលោក បណ្ឌិត ជា ពុំសក្ខីណា អនុប្រធានសមាគមកំពុងបំពេញបេសកកម្មការងារលើការរៀបចំបញ្ចូលទិន្នន័យរបស់ អតីតនិស្សិតកម្ពុជាដែលបានបញ្ចប់ការសិក្សាពីប្រទេសចិនលើគ្រប់កម្រិតសិក្សា និងគ្រប់ជំនាញ ហើយលោក បណ្ឌិតបានរំលេចថាក្នុងឆ្នាំសិក្សា ២០២៤–២០២៥ និស្សិតកម្ពុជាមានប្រមាណជាង១ពាន់រូបកំពុងសិក្សានៅលើ ជាង ១០០ សាកលវិទ្យាល័យនានាក្នុងប្រទេសចិន។ ស្របតាមគោលដៅនៃ«យុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១» លោកបណ្ឌិតក៏បានគូសបញ្ជាក់ពីបេសកកម្ម របស់សមាគមក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល កម្ពុជាលើការផ្លាស់ប្តូរយុវជន និងការបង្កើនឱកាសសិក្សានៅ ក្រៅប្រទេស ជាពិសេសនៅប្រទេសចិន សំដៅលើក កម្ពស់កិច្ចកសាងមូលធនមនុស្សរបស់កម្ពុជាប្រកបដោយសមត្ថភាពខ្ពស់ក្នុងការប្រកួតប្រជែងនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។

ក្រោយការបិទជំនួប ភាគីទាំងពីរបានប្តេជ្ញាបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តផែនការឆ្នាំ២០២៦ ឱ្យទទួលបាន លទ្ធផលជាក់ស្តែង និងចីរភាព។ ជំនួបនេះ ជាជំហានសំខាន់មួយក្នុងការរួមចំណែក អនុវត្តគោលនយោបាយជាតិ ដោយបានបើកទ្វាកាលានុវត្តភាពដល់យុវជនកម្ពុជាដែលជាសសរស្តម្ភដ៏រឹងមាំសម្រាប់កសាងគ្រឹះអភិវឌ្ឍនៃសង្គមជាតិកម្ពុជា៕

ប្រភព : (CCFR)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print