លោក Trump ថា’អត់ខ្វល់’ បើអ៊ីរ៉ង់ទៅលេងនៅ World Cup ឬអត់ 

ចែករំលែក៖

ប្រធានាធិបតីអាមេរិកលោក Donald Trump បានបញ្ជាក់ថាលោក “មិនខ្វល់” ប្រសិនបើអ៊ីរ៉ង់ចូលរួមក្នុងការប្រកួត World Cup ឆ្នាំ ២០២៦ នៅរដូវក្តៅនេះឬអត់នោះ។

 

ការអត្ថាធិប្បាយរបស់លោក Trump កើតឡើងចំពេលដែលអាមេរិក និងអ៊ីស្រាអែល វាយប្រហារលើអ៊ីរ៉ង់ ដែលបានឆ្លើយតបដោយការបើកការវាយប្រហារលើរដ្ឋសម្ព័ន្ធមិត្តរបស់អាមេរិកនៅឈូងសមុទ្រ ក្នុងជម្លោះកាន់តែកើនឡើង។

 

សហរដ្ឋអាមេរិកនឹងធ្វើជាសហម្ចាស់ផ្ទះ World Cup ដែលនឹងប្រព្រឹត្តទៅនៅចន្លោះថ្ងៃទី ១១ ខែមិថុនា ដល់ថ្ងៃទី ១៩ ខែកក្កដា រួមជាមួយប្រទេសកាណាដា និងម៉ិកស៊ិក។

 

សារព័ត៌មាន BBC Sport បានស្នើសុំមតិយោបល់ពី FIFA ប៉ុន្តែមិនទាន់មានការឆ្លើយតប។

 

អ៊ីរ៉ង់បានឆ្លងកាត់វគ្គជម្រុះ និងបានឡើងទៅលេង World Cup ជាលើកទី 4 ជាប់ៗគ្នា ហើយគ្រោងនឹងប្រកួតបើកឆាកជាមួយ នូវែលសេឡង់ និង បែលហ្សិក នៅទីក្រុង Los Angeles មុនពេលប្រកួតចុងក្រោយក្នុងពូលជាមួយ អេហ្ស៊ីប នៅទីក្រុង Seattle។

 

កាលពីរដូវក្តៅឆ្នាំមុន ប្រទេសនេះមិនបានដកខ្លួនចេញពីការប្រកួតឡើយ បន្ទាប់ពីសហរដ្ឋអាមេរិកវាយប្រហារលើមូលដ្ឋាននុយក្លេអ៊ែរចំនួនបីក្នុងអ៊ីរ៉ង់។

 

ប៉ុន្តែដោយសារស្ថានការណ៍បច្ចុប្បន្នមានភាពធ្ងន់ធ្ងរជាងមុន ប្រធានសហព័ន្ធបាល់ទាត់អ៊ីរ៉ង់ Mehdi Taj ត្រូវបានរាយការណ៍ថា បានបង្ហាញការសង្ស័យអំពីការចូលរួម។

 

លោក Taj បាននិយាយតាមទូរទស្សន៍អ៊ីរ៉ង់ថា “វាឆ្ងាយពីការរំពឹងទុករបស់យើង ដែលអាចមើលទៅកាន់ World Cup ដោយក្តីសង្ឃឹមបាន” ហើយបន្ថែមថា មន្ត្រីកីឡារបស់ប្រទេសនឹងសម្រេចថាតើត្រូវចាត់វិធានការអ្វីខ្លះ។

...

 

អគ្គលេខាធិការរបស់ FIFA លោក Mattias Grafstrom បាននិយាយកាលពីថ្ងៃសៅរ៍ថា៖“គោលដៅរបស់យើងគឺធ្វើឲ្យ World Cup មានសុវត្ថិភាព និងឲ្យគ្រប់ប្រទេសចូលរួមបាន”៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print