ជាង ៨ខែ ! ទីតាំងពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោក ជាង ២០០កន្លែង រួមទាំងកាស៊ីណូត្រូវបានបិទខ្ទប់ និង ជួយសង្រ្គោះជនរងគ្រោះជាច្រើននាក់

ចែករំលែក៖

ភ្នំពេញ: លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានឲ្យដឹងថា យុទ្ធនាការបោសសម្អាតការឆបោក តាម ប្រព័ន្ធបច្ចេកវិទ្យាជាមួយការចាត់វិធានការច្បាប់ជាក់លាក់ ស៊ីជម្រៅនៅទូ ទាំងប្រទេស ក្នុងរយៈពេលជាង ៨ខែ កន្លងមកនេះ បានបំបែកសំបុក ឧក្រិដ្ឋជននៃការឆបោកអនឡាញក្នុងរាជធានី-ខេត្ត ខណៈបានជួយ សង្រ្គោះជនរងគ្រោះជាច្រើននាក់ដែលបានចាញ់បោកមេខ្លោង ធ្លាក់ ចូលក្នុងអន្ទាក់ឧក្រិដ្ឋកម្មឆបោកនេះ ក្នុងចំណោមជនពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើឆបោកមាន ២៦ សញ្ជាតិផ្សេងគ្នា។

ជាលទ្ធផល ទីតាំងពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោក នៅក្នុងរាជធានី-ខេត្ត សរុបចំនួនជាង ២០០កន្លែង រួមទាំងកាស៊ីណូផង ត្រូវបានបិទខ្ទប់ មិនឱ្យមានសកម្មភាពទៀតឡើយ ដោយសមត្ថ កិច្ចកំពុងបន្ត គ្រប់ គ្រងដើម្បីស្រាវជ្រាវ ធ្វើកោសល្យវិច័យ និងអនុ វត្តនីតិវិធីច្បាប់។
សូមបញ្ជាក់ថា សម្តេចធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានបញ្ជាក់នាពេលកន្លងមកយ៉ាងច្បាស់ថា កម្ពុជាមិនមែនជា កន្លែង សម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែល នៅពីក្រោយសកម្មភាពឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោស ទណ្ឌខ្ពស់បំផុតដោយគ្មានការយោគយល់ ឬការអន្តរាគមន៍ ណាមួយឡើយ។ វិធានការដែលបាន និងកំពុងអនុវត្តទាំងនេះ នឹងអាចធ្វើអាចឱ្យកម្ពុជាឈានទៅលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅពេលខាងមុខ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print