បណ្តាញទូរទស្ស​ន៍ABC 7 ផ្សាយថា លោកស្រីហ៊ីលឡារីគ្លីនតុនស្លាប់?

ចែករំលែក៖

អ្នកដឹកនាំកម្មវិធិJoe Terres របស់បណ្តាញទូរទស្សន៍ABC7 អាមេរិកបានច្រឡំប្រកាសព័ត៌មានថា លោកស្រីហ៊ីឡារីគ្លីនតុនបានស្លាប់។

នៅក្នុងកម្មវិធីផ្សាយនោះបានចាប់ផ្តើមថា«សួរស្តី ប្រិយមិត្តទាំងអស់ខ្ញុំឈ្មោះSandra Bookman ។ ចំណែកខ្ញុំឈ្មោះJoe Torres ។ យើងខ្ញុំសូមចាប់ផ្តើមព័ត៌មានពេលព្រឹកដោយមានដំណឹងបន្ទាន់មួយ ស្តីពីការស្លាប់របស់លោកស្រីគ្លីនតុន បេក្ខភាពប្រធានាធបិតីមកពីគណបក្សប្រជាធិបតេយ្យ»។ ព័ត៌មានខាងលើបានផ្សាយតាំងពីថ្ងៃទី១៣ ខែកញ្ញា ក្រោយពេលលោកស្រីហ៊ីលឡារីគ្លីនតុនបានធា្លក់ខ្លួនឈឺពេលចូលរួម ខួបថ្ងៃទី១១ខែកញ្ញា។

មកទល់ពេលនេះមិនទាន់មានប្រតិកម្មអ្វីពីគណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់លោកស្រីគ្លីនតុននៅឡើយ ។ ព័ត៌មានខាងលើ កើតឡើងក្រោយពេលដែលគ្រូពេទ្យលោកស្រីគ្លីនតុនប្រកាសថា លោកស្រីមានជំងឺសួត និងខ្វះទឹកទើបបណ្តាលឲ្យដួលសន្លប់ពេលទៅចូលរួមកម្មវិធីរំលឹកខួបនៃការវាយប្រហារ១១ខែកញ្ញា។

ពេលដំបូងព័ត៌មានខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ពលរដ្ឋអាមេរិក ដោយសារតែវាបានកើតឡើងចំពេលដែលលោកស្រីគ្លីនតុនកំពុងតែឈឺផង៕

truyen-hinh-my-noi-ba-hillary-clinton-da-chet

ប្រែសម្រួល៖ ម៉ែវ សាធី

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print