ឧស្សាហកម្មឈីបកូរ៉េខាងត្បូងព្រួយបារម្ភវិបត្តិអ៊ីរ៉ង់ អាចរំខានការផ្គត់ផ្គង់វត្ថុធាតុដើម និងធ្វើឲ្យតម្លៃឈីបកើនឡើង

ចែករំលែក៖

ឧស្សាហកម្មផលិតឈីបរបស់កូរ៉េខាងត្បូងកំពុងព្រួយបារម្ភថា ប្រសិនបើវិបត្តិអ៊ីរ៉ង់អូសបន្លាយ អាចរំខានដល់ការផ្គត់ផ្គង់វត្ថុធាតុដើមសំខាន់ៗពីតំបន់មជ្ឈិមបូព៌ា និងបង្កើនតម្លៃឈីប ដោយសារតម្លៃថាមពលកើនឡើង។ នេះបើតាមសមាជិកសភាគណបក្សកាន់អំណាច Kim Young-bae បាននិយាយកាលពីថ្ងៃព្រហស្បតិ៍។

 

លោក Kim បានលើកឡើងបន្ទាប់ពីជួបពិភាក្សាជាមួយប្រតិបត្តិករ និងអ្នកដឹកនាំក្រុមហ៊ុនធំៗ រួមទាំង Samsung Electronics ដែលជាក្រុមហ៊ុនផលិតឈីបមេម៉ូរីធំបំផុតលើពិភពលោក និងក្រុមអាជីវកម្មពាណិជ្ជកម្មផ្សេងៗ។

 

ឧស្សាហកម្មឈីបព្រួយបារម្ភជាពិសេសអំពីការផ្គត់ផ្គង់ Helium ពីតំបន់មជ្ឈិមបូព៌ា។ Helium មានសារៈសំខាន់ខ្លាំងក្នុងការគ្រប់គ្រងកម្តៅពេលផលិតសេមីកុងដាក់ទ័រ ហើយបច្ចុប្បន្នមិនមានជម្រើសជំនួសប្រសើរទេ។

 

បើការផ្គត់ផ្គង់ត្រូវរំខាន អាចប៉ះពាល់ដល់ការផលិតឈីបដោយផ្ទាល់។

Samsung Electronics មិនបានផ្តល់មតិយោបល់លើបញ្ហានេះទេ។

 

ក្រុមហ៊ុនកូរ៉េខាងត្បូងដូចជា SK Hynix កំពុងទទួលផលចំណេញពីការកើនឡើងតម្លៃឈីបមេម៉ូរី ដោយសារការប្រកួតប្រជែងសកលក្នុងការសាងសង់មជ្ឈមណ្ឌលទិន្នន័យ AI។

ប៉ុន្តែវិបត្តិនៅមជ្ឈិមបូព៌ាអាចធ្វើឲ្យគម្រោងទាំងនេះជួបការរាំងស្ទះ។

 

ក្រុមហ៊ុន Amazon បាននិយាយថា មជ្ឈមណ្ឌលទិន្នន័យខ្លះរបស់ខ្លួននៅ អារ៉ាប់រួមនិង បារ៉ែន ត្រូវខូចខាតដោយសារការវាយប្រហារដោយដ្រូន ក្នុងជម្លោះតំបន់នេះ។

...

 

ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់សហរដ្ឋអាមេរិក ដូចជា Microsoft និង Nvidia កំពុងបង្កើត ប្រទេសអារ៉ាប់រួម ជាមជ្ឈមណ្ឌលគណនាបច្ចេកវិទ្យា AI សម្រាប់បម្រើសេវាកម្មដូចជា ChatGPT៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print