ក្រុមហ៊ុន Remstex Fashion Co., Ltd. មួយកន្លែងនៅខេត្តតាកែវ ដែលបញ្ចេញផ្សែងបះពាល់បរិស្ថាន​ ត្រូវ​ក្រសួងបរិស្ថាន ចាត់វិធានការច្បាប់

ចែករំលែក៖

ខេត្ត​តាកែវ៖ ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដឹកនាំដោយលោក ចាប យុធី អនុប្រធាននាយកដ្ឋាន ដោយមានការចូលរួមពីលោកប្រធានមន្ទីរបរិស្ថានខេត្តតាកែវ និងរដ្ឋបាលសង្កាត់រកាខ្ពស់នៃក្រុងដូនកែវ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យទីតាំងក្រុមហ៊ុន Remstex Fashion Co., Ltd. ស្ថិតនៅភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ដែលត្រូវបានប្រជាពលរដ្ឋរាយការណ៍ថា បានបង្កបញ្ហាផ្សែងពីឡចំហាយ ប៉ះពាល់ដល់ការរស់នៅ។

បន្ទាប់មានការចុះត្រួតពិនិត្យផ្ទាល់ ក្រសូងបរិស្ថានបានដាក់ចេញវិធានការអនុវត្តបន្តចំពោះក្រុមហ៊ុន រួមមាន​ដូចខាងក្រោម​៖
*ទី១៖ បញ្ឈប់ជាបន្ទាន់ នូវរាល់សកម្មភាពដុតសំណល់គ្រប់ប្រភេទ នៅក្នុងឡចំហាយ ចាប់ពីពេលនេះតទៅ
*ទី២៖ ត្រូវរងពិន័យអន្ដរការណ៍ ដោយអនុលោមមាត្រា ៨២៦ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ និងប្រកាសអន្តរក្រសួងលេខ ១០៧០ ស្តីពីការពិន័យអន្តរការណ៍ដោយក្រសួងបរិស្ថាន ចំពោះករណីល្មើសនឹងមាត្រា ១៥៦ មាត្រា ១៦១ និងមាត្រា ១៧៣ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ
*ទី៣៖ ស្នើសុំលិខិតអនុញ្ញាតបញ្ចេញសារធាតុបំពុលខ្យល់ និងសំណល់ផេះ
*ទី៤៖ រៀបចំរបាយការណ៍អង្កេតតាមដានបរិស្ថាន និងបង់មូលនិធិទាយជ្ជទានបរិស្ថាន ដូចបានកំណត់ក្នុងកិច្ចសន្យាការពារបរិស្ថាន ជាកំហិត៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print