ភាគីចិននឹងបន្តប្រាស្រ័យទាក់ទងនឹងបង្កើនការសម្របសម្រួលជាមួយគ្រប់ភាគីនៃការប៉ះទង្គិចនៅមជ្ឈិមបូព៌ា

ចែករំលែក៖

អន្តរជាតិ : លោកស្រី​  Mao Ning ​​អ្នកនាំពាក្យ​ក្រសួង​ការបរទេសចិន​បាន​ថ្លែងក្នុង​សន្និសីទ​កាសែត​ប្រចាំ​ថ្ងៃទី​ ៥ ខែ​មីនាថា  ​​ភាគីចិន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​​ភាពតានឹង​ក្នុងតំបន់​មជ្ឈិមបូព៌ានាពេល​បច្ចុប្បន្ន​។ ​ពេលថ្មីៗនេះ ​ភាគីចិន​បាន​និង​កំពុង​ធ្វើ​ការសម្រប​សម្រួល​ជាញឹកញាប់។

«ភាគីចិន​សម្គាល់ថា ​​សង្គ្រាម​និង​កម្លាំង​អាវុធ​មិនអាច​ដោះស្រាយ​បញ្ហា​ពី​ឬសគល់​បានទេ ​មានតែ​ការចរចា​សន្ទនា​ទើបជា​មធ្យោបាយដ៏​ត្រឹមត្រូវ​សម្រាប់​ដោះស្រាយ​បញ្ហា​។ ​គួរ​ប្រកាន់​ខ្ជាប់​ការដោះស្រាយ​​ការខ្វែង​​គំនិត​តាមរយៈ​មធ្យោបាយ​ការទូត ​និង​នយោបាយ​។​  ​​ ​»  ​លោកស្រីបាន​លើកឡើងថា  ​​ភាគីចិន​នឹង​បន្ត​ធ្វើការប្រាស្រ័យទាក់ទង​ជាមួយ​ភាគី​ពាក់ព័ន្ធ​ ​ក្នុងនោះបូករួមទាំង​ភាគី​ប៉ះទង្គិច​ផង ​ដើម្បី​បង្កើន​ការ​សម្រប​សម្រួល ​ប្រមូល​គំនិត​​ភាព ​​។ ​ពេលខាងមុខ​នេះ  ​​ភាគីចិន​នឹង​​​​បញ្ជូន​បេសកជនពិសេស​ទទួលបន្ទុក​បញ្ហា​មជ្ឈិម​បូព៌ា​នៃ​រដ្ឋាភិបាល​ចិន​ឱ្យ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​តំបន់​មជ្ឈិម​បូព៌ា ​ដើម្បី​ធ្វើ​ការខិតខំ​ប្រឹងប្រែង​ជំរុញ​ឱ្យ​ភាពតានតឹង​បន្ធូរ​កម្តៅ​៕

...

ប្រភព : (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print