តំណាងចិនអំពាវនាវប្រឆាំងយ៉ាងម៉ឺងម៉ាត់លើការប្រឆាំងភេរវកម្មប្រកបដោយលក្ខណៈជ្រើសរើសនិងស្តងដាពីរ

ចែករំលែក៖

អន្តរជាតិ : លោក Fu Cong ​​តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិ ​បាន​ថ្លែងក្នុង​ការប្រជុំជូនដំណឹងអំពី​ការអនុវត្ត​«យុទ្ធសាស្ត្រ​ប្រឆាំងភេរវកម្ម​សកល​នៃ​អង្គការ​សហប្រជាជាតិ​» ​កាលពីថ្ងៃទី ៤ ខែមីនាថា  ​​សហគមន៍​អន្តរជាតិ​គួរ​​ប្រឆាំង​យ៉ាង​ម៉ឺងម៉ាត់​លើ​​ការប្រឆាំងភេរវកម្ម​ប្រកប​ដោយ​លក្ខណៈ​ជ្រើសរើស​និង​ស្តងដាពីរ ​ ដើម្បី​​លុបបំបាត់​ប្រភព​ដើម​​នៃ​ភេរវនិយម​តាមរយៈ​ការកាត់បន្ថយ​ការប៉ះទង្គិច​ កាត់បន្ថយភាពក្រីក្រ ​និងការគោរព​​​អរិយធម៌ចម្រុះ​ ​​។

លោក Fu Cong ​បាន​ថ្លែងថា ​ភាគីចិន​គាំទ្រ​អង្គការ​សហប្រជាជាតិ​បន្ត​ដើរតួនាទីស្នូលនៃ​ការសម្របសម្រួល​ ។ ​ភាគីចិន​​​ដាស់តឿន​ឱ្យ​​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ចាត់វិធានការ​ជាក់ស្តែង​ដើម្បី​បង្ការ​កុំអោយ​អាហ្វហ្គានីស្ថាន​ធ្លាក់ជា​ទីប្រមូល​ផ្តុំ​ ​នៃ​អង្គការ​ភេរវកម្ម​ជាថ្មីម្តង​ទៀត​។ ​​រដ្ឋាភិបាល​អន្តរកាល​ស៊ីរី​គួរ​បង្ក្រាប​យ៉ាង​ម៉ឺងម៉ាត់​លើ​អង្គការ«រដ្ឋ​អ៊ិស្លាម IS»«ចលនា​អ៊ិស្លាម ​ETIM » ជាដើម ដែលជា​អង្គការ​ភេរវកម្ម​កត់ត្រាក្នុង​​បញ្ជីឈ្មោះ​​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​​​។ ​    « កងកម្លាំងប្រដាប់អាវុធ​រំដោះ​ឡូជីស្ថាន»​និង​សាខារបស់វា​គឺកងពលតូច​ម៉ាជីដ ​បាន​ធ្វើ​ការវាយប្រហារ​ភេរវកម្ម​មួយចំនួន​ក្នុង​កន្លែងជាច្រើននៃ​ប៉ាគីស្ថាន ​​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​គួរ​​ដាក់​បញ្ចូល​​វា​ក្នុង​បញ្ជីឈ្មោះ​ដាក់ទណ្ឌកម្ម​ក្នុង​ពេល​ឆាប់ៗ​៕

...

ប្រភព : (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print