នគរបាលស្រុកឯកភ្នំសហការជាមួយន​គរបាលស្រុកថ្មគោលបង្រ្កាបករណីលួច ម៉ូតូឃាត់ខ្លួនបានជនដៃដល់ម្នាក់

ចែករំលែក៖

ខេត្តបាត់ដំបង÷កាលពីថ្ងៃទី ០៤ខែ មីនាឆ្នាំ២០២៦ វេលា​ម៉ោ​ង២១និង០៥នាទី ស្របតាមអនុ​សសាសន៍នាយឧត្តមសេ​នីយ៍​ ស​ ថេត​ អគ្គស្នងការនគរបាលជាតិ​ និងការបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍​ទោ​ ដាញ់​ អេងប៊ុន​ចាន់​ស្នងការ​នៃស្នង ការដ្ឋាននគរ​បាលខេ​ត្តបាត់ដំបង​ លោ​កវរសេនីយ៍ឯក​ ឆាយ​ ម៉ាប់​ អធិការនគរបាលស្រុកឯក​ភ្នំ​ ដឹក​នាំកម្លាំងសហការជាមួយកម្លាំងនគរ​បាលស្រុកថ្មគោលដែល​មានលោកវរ​សេនីយ៍ឯក​ សេង​ លុច​ ជាអធិ ការដេ​ញបង្រ្កាបស្ទាក់ចាប់ជន សង័្ស​យចំនួន​០១នាក់ដែល​លួច យកម៉ូតូរប​ស់ជនរង​គ្រោះឈ្មោះរឿន​ រ៉ុន​ ភេ​ទប្រុសអាយុ៤៥ឆ្នាំពីស្រុកឯកភ្នំ​ ដោយចាប់បាន​នៅចំ​ណុចផ្លូវបំបែកអាភាស ស្ថិតក្នុងភូមិទំពូងត្បូង ឃុំតាពូង ស្រុកថ្មគោល។

ជនសង័្សយស្ទាក់ចាប់បាននោះគឺឈ្មោះ យ៉ម ឡៃហ៊ាង ភេទប្រុស អា​យុ​២០​ឆ្នាំ រស់នៅ​ភូមិពាមឯក ឃុំពាម​ឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ ២០​២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ (ម៉ូតូរបស់ជនរងគ្រោះ) យកមកអធិ​ការ​ដ្ឋាន​នគរបាលស្រុកថ្មគោលហេីយ បានប្រគល់ជូនទៅស្រុកឯកភ្នំទាំងមនុស្សនិងវត្ថុតាង។ 

នៅពេលនេះសមត្ថកិច្ចនគរបាលស្រុកឯកភ្នំបាននិងកំពុងស្រាវជ្រាវស្វែងរកឃេីញម៉ូតូមួយចំនួនទៀតដែលជនស​ង័្សយធ្វេីសកម្មភាពលួចបាននាពេលកន្លងមកពីស្រុកផ្សេងផងដែរ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print