ក្រុមហ៊ុនអាហាររហ័សអាមេរិក McDonald’s បានលក់អចលនទ្រព្យលក់រាយមួយនៅ Hong Kong ក្នុងតម្លៃ 93.5 លានដុល្លារ ហុងកុង (ប្រហែល 11.9 លានដុល្លារអាមេរិក) បន្ទាប់ពីកាន់កាប់អស់រយៈពេល 38 ឆ្នាំ ប៉ុន្តែក្រុមហ៊ុននឹងបន្តជួលទីតាំងនោះដើម្បីដំណើរការហាង McDonald’s ដដែល។
ហាងដែលត្រូវបានលក់ស្ថិតនៅជាន់ផ្ទាល់ដីនៃផ្សារទំនើប Mount Sterling Mall ក្នុងតំបន់ Mei Foo Sun Chuen Lai Chi Kok។
ទំហំហាង ប្រហែល 642 ម៉ែត្រការ៉េ
ទីតាំងស្ថិតនៅ ជិតច្រកចេញស្ថានីយ៍រថភ្លើង MTR ដែលទិញដោយក្រុមហ៊ុនHuge Power (China) Ltd។
ទោះបីជាលក់អចលនទ្រព្យហើយក៏ដោយ McDonald’s នឹងបន្តជួលទីតាំងនេះក្រោមកិច្ចសន្យា 20 ឆ្នាំ រហូតដល់ឆ្នាំ 2036 ដើម្បីបន្តដំណើរការហាងអាហាររបស់ខ្លួន។
ក្នុងឆ្នាំ 1988 McDonald’s បានទិញអចលនទ្រព្យនេះក្នុងតម្លៃ 27.4 លានដុល្លារហុងកុង។ បន្ទាប់ពីកាន់កាប់ 38 ឆ្នាំ ក្រុមហ៊ុនទទួលបានចំណេញលើក្រដាសប្រហែល 66 លានដុល្លារហុងកុង។
McDonald’s បានដាក់លក់អចលនទ្រព្យ8ទីតាំងក្នុងខែកក្កដាឆ្នាំមុនក្នុងចំណោមអចលនទ្រព្យទាំងនោះ 6 កន្លែងបានលក់រួចហើយ។ តម្លៃសរុបនៃបណ្ដុំអចលនទ្រព្យនោះប្រហែល 1.2 ពាន់លានដុល្លារហុងកុង។
ទីផ្សារហាងលក់រាយនៅ ហុងកុង នៅតែប្រឈមសម្ពាធ ដោយសារតម្លៃជួលធ្លាក់ចុះ។
អ្នកវិភាគពី Ricacorp Properties និង Savills បាននិយាយថា តម្លៃជួលហាងល្អៗនៅតាមផ្លូវធំ បានធ្លាក់ប្រហែល 76% ពីកម្រិតខ្ពស់បំផុត បន្ទាប់ពីការកែតម្រូវទីផ្សារជាច្រើនឆ្នាំ។
ទោះយ៉ាងណា អ្នកជំនាញរំពឹងថា តម្លៃជួលអាចនៅថេរ ឬកើនឡើងប្រហែល 5% ក្នុងឆ្នាំនេះ ខណៈទីផ្សារកំពុងឈានដល់ចំណុចទាបបំផុត៕










