ភ្នំពេញ៖ មូលនិធិអភិវឌ្ឍន៍ជំនាញSDFបានទទួលស្វាគមន៍គណៈប្រតិភូ នៃធនាគារអភិវឌ្ឍន៍អាស៊ី ADB ដឹកនាំដោយលោក Eisuke Tajima ប្រធានផ្នែកអភិវឌ្ឍន៍សង្គម និងធនធានមនុស្សនៃ ADB ដើម្បីពិភាក្សាអំពីការងារអាទិភាព និងវឌ្ឍនភាព នៃកម្មវិធីអភិវឌ្ឍន៍ជំនាញនៅកម្ពុជា នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ ។
ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើការងារអាទិភាពក្នុងការអភិវឌ្ឍជំនាញ វឌ្ឍនភាពនៃកម្មវិធីអភិវឌ្ឍន៍ជំនាញរបស់SDF ឱកាសសម្រាប់កិច្ចសហការបន្ថែមនាពេលអនាគត។ បន្ថែមពីនេះ គណៈប្រតិភូADB និង SDF ក៏បានចុះទស្សនកិច្ចទៅកាន់គ្រឹះស្ថានបណ្តុះបណ្តាល រួមមាន មជ្ឈមណ្ឌលឧត្តមភាពយានយន្តកម្ពុជាACE វិទ្យា ស្ថានម្ហូបអាហារកម្ពុជា (ACAC)។
គោលបំណងនៃទស្សនកិច្ចនេះគឺដើម្បីស្វែងយល់អំពីកម្មវិធីបណ្តុះបណ្តាល និងសមត្ថភាពក្នុងការពង្រឹង និងពង្រីកការអភិវឌ្ឍជំនាញដល់កម្លាំងពលកម្មក្នុងវិស័យយានយន្ត និងវិស័យទេសចរណ៍។ សមិទ្ធផលសំខាន់ៗសម្រេចបានរួម មាន៖ ទី១. គម្រោងជំនាញដើម្បីបង្កើនការប្រកួតប្រជែង (S4C) សម្រេចបានចំនួន១០០គម្រោងបណ្តុះបណ្តាល។ បណ្តុះបណ្តាលកម្លាំងពលកម្មចំនួន១៣៨២៥ នាក់ ក្នុងនោះស្ត្រី៤៨ភាគរយ ដែលស្មើ នឹង៣៩៥ភាគរយលើសផែនការ ដែលបានកំណត់។ ទី២.គម្រោងជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (SFE) Output 2 បណ្តុះបណ្តាលសិក្ខា កាមចំនួន ៩៧១៦ នាក់ ក្នុងនោះស្ត្រី ៦៧ភាគរយ។ Output 3 បណ្តុះបណ្តាលសិក្ខាកាមចំនួន ១០៣៨ នាក់ ក្នុងនោះស្ត្រី ៥០ភាគរយ។ កិច្ចសហការនេះសបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នារវាងADB និងSDF ក្នុងការពង្រឹងធនធានមនុស្ស និងកសាងកម្លាំងពលកម្ម ដែលមានជំនាញខ្ពស់ ដើម្បីចូលរួមចំណែកប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានចំណូលខ្ពស់ ស្របតាមចក្ខុវិស័យឆ្នាំ២០៥០៕
ដោយ៖ សំរិត









