ភ្នំពេញ : បើគិតចាប់ពីឆ្នាំ២០០៦ដល់ឆ្នាំ២០២៥ កម្ពុជាបានបញ្ជូនកងកម្លាំងសរុប១០,៤៤៧នាក់ ក្នុងនោះស្ដ្រីមានចំនួន៩៩០នាក់។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានបញ្ជាក់ថា កម្ពុជាត្រូវបានទទួលស្គាល់លើឆាកអន្ដរជាតិក្នុងការបញ្ជូនកងកម្លាំងរក្សាសន្ដិភាពជាស្ដ្រី ចូលរួមបេសកកម្មរក្សាសន្ដិភាពអង្គការសហប្រជាជាតិនៅក្នុងប្រទេសចំនួន១០។ ការណ៍នេះក៏ឆ្លើយតបទៅនឹងក្របខណ្ឌសកលស្ដីពីរបៀបវារៈស្ដីពីស្ដ្រី សន្ដិភាព និងសន្ដិសុខ របស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិលេខ១៣២៥ ដែលរំលេចពីតួនាទីដ៏សំខាន់របស់ស្ដ្រីនិងក្មេងស្រី ក្នុងការចូលរួមកសាង ការពារសន្ដិភាព និងសន្ដិសុខ តាមរយៈការចូលរួមបង្ការ ទប់ស្កាត់ជម្លោះ ការកសាងសន្ដិភាព ព្រមទាំងការស្ដារឡើងវិញក្រោយជម្លោះ។
ប្រមុខរាជរដ្ឋាភិបាលបញ្ជាក់ដូច្នេះ នៅក្នុងសារលិខិតអបអរសាទរខួបលើកទី១១៥ ទិវាអន្ដរជាតិនារី៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្ដិភាព និងសន្ដិសុខសម្រាប់ស្ដ្រីនិងគ្រួសារ”៕
ដោយ : សិលា










