ការអនុវត្តច្បាប់និងរិតបន្តឹងការត្រួតពិនិត្យអាវុធជាតិផ្ទុះនៅតែបន្តក្នុងទឹកដីខណ្ឌកំបូល

ចែករំលែក៖

ភ្នំពេញ÷ ដោយអនុវត្តតាមផែនការដឹកនាំរបស់ ឯកឧត្តម ឧត្ដមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ

នៅយប់ថ្ងៃទី៧ ខែមីនា​ ឆ្នាំ២០២៦
កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល បានសហការជាមួយគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌកំបូល បានចុះត្រួតពិនិត្យអាវុធជាតិផ្ទុះក្នុងមូលដ្ឋាន។

ការចុះអនុវត្តនិងត្រួតពិនិត្យអាវុធជាតិនាពេលនេះស្ថិតនៅគោលដៅលេីផ្លូវជាតិលេខ៤​ ត្រង់ចំណុចមុខសាលាសង្កាត់កន្ទោក ស្ថិតនៅក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍របស់គណៈបញ្ជាការឯកភាពខណ្ឌកំបូលបានឲ្យដឹងថា,ការចុះត្រួតពិនិត្យយានយន្តឆ្លងកាត់សរុបរួមចំនួន ៣៨គ្រឿង រថយន្តចំនួន​ ៣៨គ្រឿង។

ការចុះត្រួតពិនិត្យខាងលើនេះឃើញថាសភាពការណ៍ធម្មតាដោយពុំមានបទល្មើសអ្វីគួរឲ្យកត់សម្គាល់នោះទេ សមត្ថកិច្ចនិងអាជ្ញាធរខណ្ឌកំបូលបានអំពាវនាវឲ្យប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទាំងអស់ក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋានចូលរួមគោរពបាត់ចរាចរណ៍និងគោរពច្បាប់ផ្សេងៗដើម្បីកុំឲ្យមានការបទល្មើសកើតឡើង៕

...

ដោយ៖ ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print