លោក Xi Jinping ប្រធានរដ្ឋចិនថ្លែងថា ត្រូវដើរតួនាទីនៃឧត្តមភាពពិសេសនៃការកសាងកងទ័ពតាមរយៈនយោបាយ ប្រមូលផ្តុំកម្លាំងកាយចិត្តដើម្បីជំរុញកិច្ចការពារជាតិ និងការធ្វើទំនើបកម្មកងទ័ពដំណើរការដោយស្ថិរភាព និងយូរអង្វែង

ចែករំលែក៖

អន្តរជាតិ : ពេលចូលរួមកិច្ចប្រជុំពេញអង្គនៃគណៈប្រតិភូកងទ័ពរំដោះប្រជាជនចិន និងកងកម្លាំងប៉ូលិសប្រដាប់អាវុធ នៃមហាសន្និបាតលើកទីបួននៃសភាតំណាប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ នារសៀលថ្ងៃទី ៧ ខែមីនា លោក Xi Jinping អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីសចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានគូសបញ្ជាក់ថា ក្នុងអំឡុងពេលអនុវត្តផែនការ ៥ ឆ្នាំទី ១៥ ត្រូវសម្រេចបាននូវគោលដៅតស៊ូមួយរយឆ្នាំនៃការបង្កើតកងទ័ព ជំរុញកិច្ចការពារជាតិនិងការធ្វើទំនើបកម្មកងទ័ពប្រកបដោយគុណភាពខ្ពស់ ប្រកាន់ខ្ជាប់ឥតងារេ និងពង្រឹងការដឹកនាំជាដាច់អហង្ការបស់បក្សចំពោះកងទ័ព ដើរតួនាទីដោយពេញលេញនូវឧត្តមភាពពិសេសនៃការកសាងកងទ័ពតាមរយៈនយោបាយ និងប្រមូលផ្តុំកម្លាំងកាយចិត្តដើម្បីជំរុញឱ្យកិច្ចការពារជាតិនិងការធ្វើទំនើបកម្មកងទ័ពដំណើរការដោយស្ថិរភាពនិងយូរអង្វែង។

លោក Xi Jinping បានលើកឡើងថា ត្រូវបង្កើនការដឹកនាំររបស់បក្សចំពោះកងទ័ពនិងបង្កើនការកសាងបក្សក្នុងជួរទ័ព ដើម្បីកសាងអង្គភាពបក្សគ្រប់ស្រទាប់ថ្នាក់ឱ្យកាន់តែរឹងមាំ, បង្កើនការបណ្តុះបណ្តាលធនធានមនុស្សជំនាញនិងបដិវត្តន៍ ដើម្បីជំរុញជាប្រព័ន្ធនូវការបណ្តុះបណ្តាលធនធានមនុស្សបួនប្រភេទ,  បន្តវេននិងផ្សព្វផ្សាយប្រពៃណីដ៏ល្អប្រសើររបស់បក្សនិងកងទ័ព ជំរុញការកសាងវប្បធម៌ស្តីពីការធ្វើឱ្យកងទ័ពមានភាពខ្លាំងក្លាក្នុងយុគសម័យថ្មី និងពង្រឹងការកសាងកងទ័ពនិងមូលដ្ឋានគ្រឹះនៃកម្លាំងប្រយុទ្ធ ដើម្បីធានាជាក់លាក់ថា កងទ័ពប្រជាជនរក្សាចរិតលក្ខណៈ និងកម្មវត្ថុរបស់ខ្លួនជារៀងរហូត៕

...

ប្រភព : (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print