នគរបាលជំនាញស្រុកព្រៃកប្បាសឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីជួញដូរ និងប្រើប្រាស់ នូវសារធាតុញៀនខុសច្បាប់

ចែករំលែក៖

ខេត្តតាកែវ÷ មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាសនៅថ្ងៃទី០៩ខែមីនាឆ្នាំ២០២៦នេះបានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីសំណាក់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង២១ និង៤០នាទី លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាសដឹកនាំបញ្ជាកម្លាំងជំនាញអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចារ ចុះបង្ក្រាបករណីជួញដូរនិងប្រើប្រាស់ដោយ ខុសច្បាប់នូវសារធាតុញៀន០១ករណី នៅចំណុចភូមិអង្គស្វាយចេក ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមុខសញ្ញាចំនួន០១នាក់ ឈ្មោះ សាន សំណាង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអង្គស្វាយចេក ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ (ជួញដូរ និងប្រើប្រាស់)។

ដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន១៧កញ្ចប់ ម៉ូតូចំនួន០១គ្រឿង ទូរស័ព្ទដៃចំនួន០១គ្រឿង ដាវ០១ដើម សម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួន និងសម្ភារៈសំរាប់ប្រើប្រាស់គ្រឿងញៀនចំនួនមួយ។

...

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងដើម្បីបន្តនីតិវិធីច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print