សមត្ថកិច្ចចុះរដ្ឋបាលត្រួតពិនិត្យទីតាំងស្នាក់នៅ១៣៤ ទីតាំង ក្នុងរាជធានីភ្នំពេញ រកឃើញជនបរទេសខុស ច្បាប់ មួយចំនួនពាក់ព័ន្ធបទល្មើសផ្សេងៗគ្នា

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ បានបន្តប្រតិបត្តិការចុះរដ្ឋបាលពិនិត្យទីតាំងស្នាក់នៅ ១៣៤ ទីតាំងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រកឃើញជន បរទេសខុសច្បាប់មួយចំនួន ជាប់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន, ស្នាក់នៅដោយខុសច្បាប់ និងលបលួចឆ្លងដែនមកកម្ពុជាដោយខុសច្បាប់ ។

ការបន្តចុះពិនិត្យរដ្ឋបាលទ្រង់ទ្រាយធំនេះ ធ្វើឡើងក្រោមការដឹកនាំដោយលោកអភិបាលរងរាជធានីភ្នំពេញ០៣រូប ដោយមានការចូលរួមពីកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ , កម្លាំងកងរាជអាវុធហត្ថរាជធានី , និងអាជ្ញាធរពាក់ព័ន្ធនៅតាមមូលដ្ឋានខណ្ឌចំនួន០២ គឺខណ្ឌច្បារអំពៅ និងខណ្ឌពោធិ៍សែនជ័យ ។

ជាលទ្ធផល កម្លាំងអាជ្ញាធរចម្រុះ បានត្រួតពិនិត្យលើជនបរទេសសរុប៥៩៨នាក់ (ស្រី១៦៧នាក់) ដោយក្នុង ចំណោមជនបរទេសមួយចំនួន ត្រូវបានរកឃើញថា មានពាក់ព័ន្ធបទល្មើសទាំង០៣ខាងលើ ក៏ត្រូវបានឃាត់ខ្លួន អមដោយការដកហូតវត្ថុតាងពាក់ព័ន្ធបទ ល្មើសមួយចំនួនធំផងដែរ។ ក្នុងការពិនិត្យរដ្ឋបាលនេះដែរ កម្លាំងអាជ្ញាធរមានសមត្ថកិច្ច ពុំបានរកឃើញថាមានទីតាំងណាមួយ ឬជនបរទេសណាម្នាក់ ជាប់ពាក់ ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ( Online Scams ) នោះឡើយ ។

...

បច្ចុប្បន្ន ជនសង្ស័យជាជនបរទេស និងវត្ថុតាងពាក់ព័ន្ធ ត្រូវបានបញ្ចូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print