ខេត្តពោធិ៍សាត់÷ យោងតាមប្រភពពីស្នងការនគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងនៅព្រឹកថ្ងៃទី៩ មីនា ឆ្នាំ២០២៦នេះ ដោយយោងតាមមតិចង្អុលការ ដឹកនាំ ដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ គឺចាប់ពីថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២៦ នេះ
កម្លាំងជំនាញផែនការងារអត្តសញ្ញាណកម្ម នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងជំនាញប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋផ្ដល់មូលដ្ឋានតាមបណ្ដាភូមិសង្កាត់ ក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់(ដូចមាននៅក្នុងតារាងផែនការខាងក្រោម) ។
ក្នុងរបាយការណ៍ដដែលបានឲ្យដឹងទៀតថា អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ និងសហការជាមួយកម្លាំងជំនាញប៉ុស្តិ៍ ដើម្បីចុះផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋផ្ដល់មូលដ្ឋានតាមបណ្ដាភូមិសង្កាត់ ក្នុងក្រុងពោធិ៍សាត់ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអស់លោក លោកស្រីអ្នកនាងកញ្ញា មន្ត្រីរាជការ ពុកម៉ែ មាមីង បងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់ ដែលគ្រប់អាយុ ឬត្រូវបន្តសុពលភាពអត្តសញ្ញាណប័ណ្ណថ្មី អាចមកចុះឈ្មោះធ្វើអត្តសញ្ញាណប័ណ្ណនៅសង្កាត់នានាដូចមានការកំណត់ថ្ងៃ ពេលវេលា ទីកន្លែង ក្នុងតារាងខាងក្រោមបាន៕
ដោយ÷ចន្ទ លីហ្សា










