ខេត្តកំពង់ស្ពឺ ៖ កាលពីរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកថ្ពងបាន ស្រាវជ្រាវនិងឈានទៅឃាត់ក្រុមក្មេងទំនេីងដែលបានធ្វេីការបង្ហោះខ្លឹមសារ
តាមរយៈបណ្ដាញសង្គមក្នុងចេតនាបង្កហេតុដល់គូភាគីម្ខាងទៀត៖
១- គណនីហ្វេសបុ៊កឈ្មោះ មិថុនា បានបង្ហោះខ្លឹមសារ ” បេីមិនចង់ងាប់កុំប៉ះក្មេងត្រពាំងត្រោក “។
២- គណនីហ្វេសបុ៊កឈ្មោះPao បានបង្ហោះខ្លឹមសារ ” បេីស្រលាញ់ជិវិតកុំប៉ះត្បែងជាប់ “។
៣- គណនីហ្វេសបុ៊កឈ្មោះBA បានបង្ហោះខ្លឹមសារ ” បេីស្រលាញជីវិតកុំប៉ះក្មេងវត្ដត្បែង “។
៤- គណនីហ្វេសបុ៊ក RAVI បានបង្ហោះខ្លឹមសារ ” បេីចង់រស់កុំមកភូមិត្រាញវែង ” ។
៥- គណនីហ្វេសបុ៊កឈ្មោះOGBaZZ ដែលបានបង្ហោះខ្លឹមសារ ” បេីចង់មានជីវិតកុំចូលភូមិឡ ” ។
លោកវរសេនីយ៍ឯក ហ៊ុន សុខហុន អធិការនគរបាលស្រុកថ្ពងបានបញ្ជាឲ្យលោកវរសេនីយ៍ទោ ហ៊ុន សុខពិសិដ្ឋ អធិការរងទទួលផ្នែកព្រហ្មទណ្ឌ ចុះសហការបង្រ្កាប ឃាត់បានក្រុមក្មេងទំនេីងជាច្រេីននាក់យកមកថតរូបនៅដងទង់ជាតិនិងធ្វេីកិច្ចសន្យានៅអធិការដ្ឋាននគរបាលស្រុកថ្ពង រួចទើបឲ្យវិលត្រឡប់ទៅគេហដ្ឋានវិញ។
១-ឈ្មោះ ម៉ៅ វុទ្ធី ភេទប្រុសអាយុ ១៧ឆ្នាំ
២-ឈ្មោះ មេន សុគា ភេទប្រុស អាយុ១៨ឆ្នាំ
៣-ឈ្មោះ វ៉ាត រ៉ាវី ភេទប្រុសអាយុ១៨ឆ្នាំ អ្នកទាំង៣រស់នៅភូមិត្រពាំងត្រោក ឃុំប្រាំបីមុម ស្រុកថ្ពង
៤-ឈ្មោះ ថា សុខឡាង ភេទប្រុស អាយុ១៩ឆ្នាំ
៥-ឈ្មោះ គឿន សុគាន់ ភេទប្រុស អាយុ១៧ឆ្នាំ អ្នកទាំង២រស់នៅភូមិត្បែងប្រជាប់ ឃុំប្រាំបីមុម ស្រុកថ្ពង
៦-ឈ្មោះ ជៀម ថៃ ភេទប្រុស អាយុ២៥ឆ្នាំ
៧-ឈ្មោះ ហុឺន វន ភេទប្រុស អាយុ២៣ឆ្នាំ
៨-ឈ្មោះ ទ្រាង ភារម្យ ភេទប្រុស អាយុ១៩ឆ្នាំ
៩-ឈ្មោះ រីម នរៈ ភេទប្រុស អាយុ២៣ឆ្នាំ អ្នកទាំង៤រស់នៅភូមិឡ ឃុំប្រាំបីមុម ស្រុកថ្ពង
១០-ឈ្មោះ អម ង៉េង ភេទប្រុស អាយុ១៣ឆ្នាំ នៅភូមិស្វាយ ឃុំយាអង្គ ស្រុកថ្ពង ។
ដោយមានការអនុញ្ញាតពីលោកអភិបាលស្រុកថ្ពង និងការអនុញ្ញាតពីលោកអធិការនគរបាលស្រុក កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌបានអញ្ជេីញអាណាព្យាបាលមកធ្វេីកិច្ចសន្យាអប់រំទូន្មានប្រៀនប្រដៅកូនៗត្រូវតែខិតខំរៀនសូត្រនិងចូលរៀនឲ្យបានគ្រប់ម៉ោង ដោយបញ្ឈប់សកម្មភាពប្រេីប្រាស់បណ្ដាញសង្គមលេីផ្លូវខុស ពិសេសការបង្ហោះនូវខ្លឹមសារដែលជាសម្ដីអសីលធម៌នៅក្នុងសង្គម ប៉ះពាល់ដល់












