ប្រទេសអូស្ត្រាលីនៅថ្ងៃអង្គារនេះបានយល់ព្រមផ្តល់ទិដ្ឋាការដល់កីឡាការិនីបាល់ទាត់អ៊ីរ៉ង់ចំនួនប្រាំនាក់ដើម្បីស្នាក់នៅក្នុងប្រទេសនេះ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានជំរុញទីក្រុង Canberra កុំឱ្យបញ្ជូនពួកគេត្រឡប់ទៅទីក្រុង Tehran ដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាពរបស់ពួកគេ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Tony Burke បានប្រាប់អ្នកយកព័ត៌មានថា សមាជិកផ្សេងទៀតនៃក្រុមត្រូវបានស្វាគមន៍ឱ្យស្នាក់នៅប្រទេសអូស្ត្រាលីវិញ។ ក្រុមនេះស្ថិតក្នុងប្រទេសអូស្ត្រាលីសម្រាប់ការប្រកួត Asian Cup។
លោក Trump បានមានប្រសាសន៍កាលពីថ្ងៃចន្ទថា លោកបាននិយាយជាមួយនាយករដ្ឋមន្រ្តីអូស្ត្រាលី Anthony Albanese អំពីក្រុមបាល់ទាត់ស្ត្រីរបស់អ៊ីរ៉ង់ បន្ទាប់ពីមានសេចក្តីរាយការណ៍ថាកីឡាករប្រាំនាក់បានស្វែងរកសិទ្ធិជ្រកកោននៅក្នុងប្រទេសអូស្ត្រាលី។
សហជីពកីឡាបាល់ទាត់ពិភពលោក FIFPRO បានក៏និយាយកាលពីថ្ងៃចន្ទថា មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខុមាលភាពរបស់ក្រុមបាល់ទាត់នារីរបស់អ៊ីរ៉ង់ ខណៈដែលពួកគេត្រៀមវិលត្រលប់មកផ្ទះវិញ បន្ទាប់ពីត្រូវបានគេដាក់ឈ្មោះថា “ជនក្បត់ក្នុងសម័យសង្គ្រាម” ចំពោះការបដិសេធមិនច្រៀងចម្រៀងជាតិរបស់ពួកគេ មុនពេលការប្រកួត Asian Cup ៕










