ភ្នំពេញ៖ យុវជនម្នាក់បានងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តបេីកបុកពីក្រោយកិនហេីយបេីកគេចខ្លួនបាត់។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង០៨និង១៥នាទីព្រឹកថ្ងៃទី១០ ខែមិនា ឆ្នាំ២០២៦ នៅតាមផ្លូវជាតិលេខ៤ ភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ សឿន ម៉ាណាត់ ភេទប្រុស អាយុ១៩ឆ្នាំ រងរបួសរយះកដៃខាងស្តាំជាប់ស្មាខាងឆ្វេងនិងចុកទ្រូង មានអាសយដ្ឋាននៅ ភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញយុវជនម្នាក់ជិះម៉ូតូស្កូបពីធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តមួយគ្រឿងបេីកមកពីក្រោយបុកនិងកិនរួចបេីកគេចទៅបាត់ចំណែកភាគីខាងម៉ូតូរងរបួសធ្ងន់។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ៕
ដោយ៖សុខាសែនជ័យ










