អនុប្រធានទី១នៃរដ្ឋសភាកម្ពុជា បានស្នើឱ្យរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ(កូរ៉េខាងត្បូង) ពិនិត្យឡើងវិញលើលក្ខខណ្ឌនៃការលក់យន្តហោះចម្បាំងឱ្យទៅថៃ

ចែករំលែក៖

ភ្នំពេញ៖ លោក ជាម យៀប អនុប្រធានទី១នៃរដ្ឋសភារបស់កម្ពុជា បានស្នើឱ្យរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ(កូរ៉េខាងត្បូង) ពិនិត្យឡើងវិញលើលក្ខខណ្ឌនៃការលក់យន្តហោះចម្បាំងឱ្យទៅថៃ ដើម្បីជៀសវាងការប្រើប្រាស់អាវុធក្នុងសកម្មភាពឈ្លានពាន និងធានាឱ្យបាននូវសន្តិភាពក្នុងតំបន់។

 

លោកបានលើកឡើងដូច្នេះ អំឡុងទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយ លោក យ៉ូន ហូដុក សមាជិករដ្ឋសភា និងជាប្រធានក្រុមមិត្តភាពសភាកូរ៉េ-កម្ពុជា កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦។

 

ជាមួយគ្នានេះ លោក ជាម យៀប បានបញ្ជាក់ទៅកាន់សមភាគីកូរ៉េថា ជំហរជាដាច់ខាតរបស់កម្ពុជា គឺការកសាងសន្តិភាពជាមួយប្រទេសជិតខាង រួមទាំងប្រទេសថៃផងដែរ។ តែលោកបានសង្កត់ធ្ងន់ថា កម្ពុជាបដិសេធដាច់អហង្ការចំពោះរាល់សកម្មភាពឈ្លានពាន និងការប្រើប្រាស់កម្លាំងអាវុធមកលើទឹកដីខ្លួន។

 

ក្នុងន័យនេះ លោកបានស្នើឱ្យរដ្ឋាភិបាលកូរ៉េពិនិត្យឱ្យបានហ្មត់ចត់លើលក្ខខណ្ឌនៃការលក់យន្តហោះចម្បាំងឱ្យភាគីថៃ ដើម្បីកុំឱ្យអាវុធទាំងនោះក្លាយជាឧបករណ៍នៃការឈ្លានពាន និងដើម្បីរួមចំណែករក្សាសន្តិភាពក្នុងតំបន់ ៕

...

ដោយ៖សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print