ប្រទេសចិន ប្រកាសដំឡើងថ្លៃលក់រាយប្រេងសាំង និងប្រេងម៉ាស៊ូត ចាប់ពីថ្ងៃ១០មីនានេះតទៅ! 

ចែករំលែក៖

ប្រទេសចិន៖ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានចុះផ្សាយថា ស្ថាប័នរៀបចំផែនការសេដ្ឋកិច្ចកំពូលរបស់ប្រទេសចិន បានប្រកាសនៅថ្ងៃ៩មីនានេះថា តម្លៃលក់រាយប្រេងសាំង និងប្រេងម៉ាស៊ូតក្នុងប្រទេសចិននឹងត្រូវដំឡើងថ្លៃ ចាប់ពីថ្ងៃ១០មីនានេះតទៅ បន្ទាប់ពីតម្លៃប្រេងអន្តរជាតិមានការកើនឡើងយ៉ាងគំហុក។

 

យោងតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ (NDRC) តម្លៃប្រេងសាំងនឹងកើនឡើងបន្ថែម ៦៩៥ យ័ន (ប្រហែល ១០០ ដុល្លារអាមេរិក) និងប្រេងម៉ាស៊ូតកើនឡើងបន្ថែម ៦៧០ យ័ន ក្នុងមួយតោន(ប្រហែល៩៧ ដុល្លារអាមេរិក)។មជ្ឈមណ្ឌលត្រួតពិនិត្យតម្លៃនៃNDRC បានគូសបញ្ជាក់ថា ស្ថានភាពវិវត្តន៍នៅមជ្ឈិមបូព៌ានឹងក្លាយជាកត្តាគន្លឹះដែលជះឥទ្ធិពលលើនិន្នាការតម្លៃប្រេងសកលនាពេលខាងមុខ។

 

ជាការឆ្លើយតប រដ្ឋាភិបាលចិនបានបង្គាប់ឱ្យក្រុមហ៊ុនប្រេងយក្សទាំង ៣ របស់ខ្លួន រួមមាន CNPC, Sinopec, និង CNOOC រក្សាបរិមាណផលិតកម្ម និងសម្របសម្រួលការដឹកជញ្ជូន ដើម្បីធានាឱ្យបាននូវស្ថិរភាពនៃការផ្គត់ផ្គង់ក្នុងទីផ្សារ ព្រមទាំងដាក់ចេញវិធានការតឹងរ៉ឹងក្នុងការត្រួតពិនិត្យ និងបង្ក្រាបរាល់សកម្មភាពដែលរំលោភលើគោលនយោបាយតម្លៃជាតិផងដែរ។

...

 

គួរបញ្ជាក់ថា នៅក្នុងប្រទេសចិន ជាទូទៅ ការកំណត់ថ្លៃប្រេងលក់រាយត្រូវបានត្រួតពិនិត្យ និងកែសម្រួលរៀងរាល់ ១០ ថ្ងៃធ្វើការ ម្តង។ ដូច្នេះ តម្លៃថ្មីនេះនឹងត្រូវអនុវត្តរហូតដល់មានការប្រកាសផ្លូវការថ្មីមួយទៀតពី NDRC នៅក្នុងជុំបន្ទាប់ ដែលអាស្រ័យទៅលើការប្រែប្រួលនៃតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print