មីយ៉ាន់ម៉ា ដាក់ចេញវិធានការសន្សំសំចៃប្រេងឥន្ធនៈ រថយន្តពាក់ស្លាកលេខសេសបើកថ្ងៃ «សេស» ស្លាកលេខគូបើកថ្ងៃ «គូ» ចំណែករថយន្ត EV ត្រូវបានលើកលែង !

ចែករំលែក៖

ទីក្រុងណៃពិដោ៖ រដ្ឋាភិបាលយោធានៃប្រទេសមីយ៉ាន់ម៉ា បានបន្តប្រកាសឲ្យដឹងថា រថយន្តឯកជនពាក់កណ្តាល នឹងត្រូវហាមឃាត់មិនឱ្យប្រើប្រាស់លើដងផ្លូវឡើយក្នុងមួយថ្ងៃៗ ដើម្បីសន្សំសំចៃស្តុកប្រេងឥន្ធនៈ ដែលថយចុះដោយសារការផ្ទុះសង្រ្គាមនៅឯតំបន់មជ្ឈិមបូព៌ា។

 

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បាននិយាយក្នុងសេចក្តីប្រកាសថា ចាប់ពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះតទៅ រថយន្តដែលពាក់ស្លាកលេខ មានលេខនៅខាងដើមជាលេខ «សេស» គឺនឹងត្រូវអនុញ្ញាតឱ្យបើកបរលើដងផ្លូវ តែនៅក្នុងថ្ងៃសេសប៉ុណ្ណោះ ដោយបន្សល់ទុកថ្ងៃគូឱ្យរថយន្តមានស្លាកលេខ «ថ្ងៃគូ»។ រដ្ឋាភិបាលយោធាបានបកស្រាយថា ហេតុផលនៃការដាក់ចេញគោលការណ៍បែបនេះ គឺដោយសារស្ថានការណ៍នយោបាយពិភពលោក និងជម្លោះយោធានៅមជ្ឈិមបូព៌ា។

ចំណែក យានយន្តអគ្គិសនី (EV) រថយន្តក្រុង រថយន្តតាក់ស៉ី រថយន្តដឹកទំនិញ រថយន្តសង្រ្គោះបន្ទាន់ និងរថយន្តដឹកជញ្ជូនសំរាម គឺត្រូវបានលើកលែង។

 

ករណីនេះវាមិនទាន់ច្បាស់ភ្លាមៗនៅឡើយទេ ថាតើគោលការណ៍ថ្មីនេះ នឹងត្រូវធានាការអនុវត្តដោយរបៀបណា ឬមានរយៈពេលយូរប៉ុនណា ប៉ុន្តែរដ្ឋាភិបាលយោធាបាននិយាយថា អ្នកបំពាននឹងប្រឈមមុខវិធានការច្បាប់។ ទន្ទឹមគ្នានោះ របបសឹកមីយ៉ាន់ម៉ា ក៏បានព្រមានម្ចាស់អាជីវកម្មក៏ដូចជាសាធារណជនផងដែរ ដោយហាមដាច់ខាតមិនឱ្យប្រមូលទិញប្រេងឥន្ធនៈស្តុកទុក ឬលក់បន្តក្នុងតម្លៃបំប៉ោងខ្ពស់។

 

សម្រាប់នៅប្រទេសកម្ពុជា ការប្រើប្រាស់រថយន្ត EV មានចំនួនកើនឡើងខ្លាំង ហើយនៅបច្ចុប្បន្ននេះអ្នកប្រើប្រាស់កាន់តែមានភាពងាយស្រួល ដើម្បីស្វែងរកទីតាំងសាកឡាន គឺតាមរយៈកម្មវិធី Fresh AI ដែលមានមុខងារឆ្លាតវៃ (EV Zone) ដឹងពីចំងាយទីតាំងនៅជិតលោកអ្នកបំផុត គិតជាគីឡូម៉ែត និងកម្លាំងសាករថយន្តទៀតផង។

...

 

បច្ចុប្បន្ន មានស្ថានីយសាកថ្ម ២១៥ទីតាំង ទូទាំងប្រទេសកម្ពុជា ត្រូវបានបញ្ចូលក្នុងប្រព័ន្ធ។ ជាពិសេស អ្នកប្រើប្រាស់អាចចុច ភ្ជាប់ទៅកាន់ Google Maps បានភ្លាមៗ ដើម្បីមើលផ្លូវ និងធ្វើដំណើរទៅកាន់ទីតាំងសាកថ្មបានយ៉ាងងាយស្រួល៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print