ភ្នំពេញ÷ បុរសបានម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងចំណែកភាគីម្នាក់ទៀតបានរងរបួសធ្ងន់ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូនៅលើផ្លូវជាតិលេខ៦A។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅព្រឹកថ្ងៃទី 11 ខែមីនាឆ្នាំ 2026 វេលាម៉ោង 5:00 និង 15 នាទីនៅចំណុចភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា នៅលើផ្លូវជាតិលេខ 6 A។
ប្រភពព័ត៌មានពីរកន្លែងកើតហេតុបានអាដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលឲ្យមានអ្នកស្លាប់និងរបួសគឺកើតឡើងរវាងម៉ូតូនិងរថយន្តដឹកឥដ្ឋគេនៅពុំទាន់ដឹងថាតើភាគីខាងណាបំពានច្បាប់ចរាចរណ៍នោះទេ។
ដោយឡែកជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយក្រោយកើតហេតុភ្លាមៗសមត្ថកិច្ចនគរបាលមូលដ្ឋានក៏បានចុះមកដល់កន្លែងទីតាំងកើតហេតុធ្វើការវាស់វែងនិងកំពុងតែស្រាវជ្រាវរកអត្តសញ្ញាណរបស់ជនរងគ្រោះក៏ដូចជាសាច់ញាតិដើម្បីយកមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណីដោយឡែកអ្នករករបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ចំណែករថយន្តនិងម៉ូតូត្រូវបានកម្លាំងទំនាញការិយាល័យនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញយកមកទូរសព្ទទុកដើម្បីរង់ចាំភាគីទាំងសងខាងចូលរួមដោះស្រាយនៅពេលក្រោយ៕

ដោយ÷ចន្ទ លីហ្សា










