ខេត្តកំពង់ស្ពឺ ៖ ដោយអនុវត្ដតាមបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ លោកវរសេនីយ៍ឯក ចន សុភីត អធិការនគរបាលស្រុកបញ្ជាអោយកំលាំងចុះធ្វេីការល្បាតនិងបង្រ្កាបក្រុមក្មេងទំនើងដើរដាច់យប់បង្កអសន្ដិសុខក្នុងមូលដ្ឋាន ជាក់ស្ដែងនាយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ម៉ោង២.០០នាទីរំលងអធ្រាត្រ បានសហការជាមួយបណ្តាប៉ុស្តិ៍ឃាត់ក្រុមក្មេងទំនើង បានចំនួន ១៥នាក់ រួមជាមួយម៉ូតូ ៩គ្រឿង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ចំណាត់ការបន្ដ ៖
ក្រុមទី១ ៖ ចំណុចផ្លូវ៤១ គីឡូម៉ែត្រ ៤៤-៤៥ ស្ថិតក្នុងភូមិព្រៃឃ្លេ ឃុំពោធិម្រាល ស្រុកបសេដ្ឋ ។១-ឈ្មោះ រី វីរៈ ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិសាឡាំ ឃុំពោធិម្រាល ស្រុកបសេដ្ឋ (ម្ចាស់ម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅ ឆ្នាំ២០២៤ ស្លាកលេខ កំពង់ស្ពឺ 1Y 3033),២-ឈ្មោះ ស៊ន រិន ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិពងទឹក ឃុំស្រែចែង ស្រុកជុំគិរី ខេត្តខេត្តកំពត (ម្ចាស់ម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ឆ្នាំ២០២១ ស្លាកលេខ កំពត 1X 0761 ),៣-ឈ្មោះ លុន វឌ្ឍនា ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិត្រពាំងក្រញូង ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ (ម្ចាស់ម៉ូតូម៉ាកហុងដា C125 ពណ៌ ខ្មៅ ស្លាកលេខ តាកែវ 1AC 5254 )និង៤-ឈ្មោះ ស៊ន វែង ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិព្រៃជ័រ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ (ម្ចាស់ម៉ូតូម៉ាក Winnerx ពណ៌ស ឆ្នាំ២០២២ ស្លាកលេខ ភ្នំពេញ 1LT 2020) ។
២-ក្រុមទី២ ចំណុចផ្លូវលំក្រួសក្រហម ស្ថិតក្នុងភូមិព្រៃឃ្លេ ឃុំពោធិម្រាល ស្រុកបសេដ្ឋ។១-ឈ្មោះ សាន ហុី ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិពករុន ឃុំពោធិម្រាល ស្រុកបសេដ្ឋ (ម្ចាស់ម៉ូតូម៉ាកនិច ឆ្នាំ២០២៦ ស្លាកលេខ កំពង់ស្ពឺ 1AB 0632),២-ឈ្មោះ ហ៊ឹម ចំរើន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិបឹងសង្កែ ឃុំកក់ ស្រុកបសេដ្ឋ (ម្ចាស់ម៉ូតូម៉ាកហុងដាC125 ពណ៌ក្រហម ឆ្នាំ ២០០៨ គ្មានស្លាកលេខ),៣-ឈ្មោះ នាង ស ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិព្រៃខ្លុង ឃុំពោធិចំរើន ស្រុកបសេដ្ឋ (ម្ចាស់ម៉ូតូម៉ាកC125 ពណ៌ខ្មៅ ឆ្នាំ២០២២ ស្លាកលេខ កំពង់ស្ពឺ 1U 1070,៤-ឈ្មោះ លាង លីហ៊ួរ ភេទ ប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិពោធិម្រាល ឃុំពោធិម្រាល ស្រុកបសេដ្ឋ (ម្ចាស់ម៉ូតូម៉ាកនិច ពណ៌ស លាយត្រួយចេក ឆ្នាំ២០២៦ ស្លាកលេខ ភ្នំពេញ 1ME 2840), ៥-ឈ្មោះ ថាន់ និត ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិពោធិម្រាល ឃុំពោធិម្រាល ស្រុកបសេដ្ឋ,៦-ឈ្មោះ ភិន ឆិត ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិព្រៃត្បែង ស្រុកបសេដ្ឋ៧-ឈ្មោះ ឡាំង មករា ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិបឹងសង្កែ ឃុំបសេដ្ឋ ស្រុកបសេដ្ឋ និង៨- ឈ្មោះ អឿន បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិបឹងសង្កែ ឃុំបសេដ្ឋ ស្រុកបសេដ្ឋ។
៣-ក្រុមទី៣ ចំណុចលើផ្លូវ៤១ គីឡូម៉ែត្រ ៤២-៤៣ ស្ថិតក្នុងភូមិស្តុក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ។ ១-ឈ្មោះ ប៊ុត ពិសី ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិទួលខ្ជាយ ឃុំបសេដ្ឋ ស្រុកបសេដ្ឋ (ម្ចាស់ម៉ូតូម៉ាកហុងដា C125 ពណ៌ ខ្មៅ ឆ្នាំស្លាកលេខ ភ្នំពេញ 1FL 0745),២-ឈ្មោះ កន ប៊ុនថៃ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិតាប្រាជ្ញ ឃុំបសេដ្ឋ ស្រុកបសេដ្ឋនិង៣-ឈ្មោះ ជន សុខវិ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិតាប្រាជ្ញ ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ។
លទ្ធផលសាកសួរ ក្រុមក្មេងទំនេីងទាំងនេះនាំគ្នាដេីរមិនចូលផ្ទះនិងមានបក្ខពួកនាំផឹកសុីគេចពីសាលាផ្ទះ ប៉ុន្ដែមិនទាន់មានសកម្មភាពណាមួយបង្កឡេីងពាក់ព័ន្ធបទល្មេីសព្រហ្មទណ្ឌនៅឡើយទេ។ ដោយបានការអនុញ្ញាតគគណៈបញ្ជា ការឯកភាពស្រុក និងបទបញ្ជាលោកឧត្ដមសេនីយ៍ទោ ស្នងការនគរបាលខេត្ដឱ្យអនុវត្ដវិធានការ ៖
ចំពោះក្មេងទំនើងទាំង ៣ក្រុម ចំនួន ១៥នាក់នេះ ត្រូវបានធ្វើកិច្ចសន្យាអប់រំ ករណីនៅតែបន្ដសកម្មភាពបែបនេះជាលេីកទី២ និងមានចំណាត់ការនិងអញ្ជេីញអាណាព្យាបាលក្មេងទាំងអស់មកទទួលយកការអប់រំ និងធ្វេីកិច្ចសន្យាទទួលយកកូនទៅគ្រប់គ្រងនិងប្រដៅអប់រំឱ្យចូលរៀននិងសហការជាមួយលោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលាឲ្យបានម៉ត់ចត់ចំពោះក្រុមទាំងនេះ៕










