សមត្ថកិច្ចនគរបាលបញ្ជូនជនសង្ស័យ៦នាក់ មកតុលាការខេត្តស្វាយរៀង ករណីលួចមានស្ថានទម្ងន់ទោស (ធាក់ប្លន់យកទ្រព្យសម្បត្តិ)នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង: សមត្ថកិច្ចនគរបាលបញ្ជូនជនសង្ស័យ៦នាក់ មកតុលាការខេត្តស្វាយរៀង ករណីលួចមានស្ថានទម្ងន់ទោស (ធាក់ប្លន់យកទ្រព្យសម្បត្តិ)នៅក្រុងបាវិត។

 

សមត្ថកិច្ចនគរបាលស្វាយរៀងបានអោយដឹងនៅថ្ងៃទី១១ខែមីនាឆ្នាំ២០២៦នេះថាជនសង្ស័យមាន ១ឈ្មោះ រស់ សុខហេង ភេទប្រុស អាយុ២៣ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង (អ្នកបើកបរម៉ូតូ)។

 

២ឈ្មោះ មុំ សុវណ្ណឌី ភេទប្រុស អាយុ២១ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

 

នៅចំពោះមុខសមត្ថកិច្ចយើង ជនសង្ស័យឈ្មោះ រស់ សុខហេង បានឆ្លើយសារភាពថា : ខ្លួន និងបក្ខពួក ពិតជាបាននាំគ្នាធ្វើសកម្មភាពដេញតាមម៉ូតូរបស់ជនរងគ្រោះ និងស្ទាក់កញ្ឆក់យកកាបូប និងយកម៉ូតូ ពីជនរងគ្រោះជនជាតិវៀតណាមប្រាកដមែន ហើយ បានចែកផ្លូវគ្នារត់គេចខ្លួន។

 

ក្រោយមកសមត្ថកិច្ចបានសុំគោលការណ៍ថ្នាក់លើ ដើម្បីស្រាវជ្រាវបក្សពួកបន្ត ។ រហូតដល់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦  វេលាម៉ោង១៧និង៣០នាទី សមត្ថកិច្ចយើងប្រើវិធានការជំនាញក៏បានស្រាវជ្រាវនិងឃាត់បានជនសង្ស័យបន្ថែមចំនួន៥នាក់បន្ថែមទៀត។

 

៣ឈ្មោះ ប្រាក់ សៀងឡេង ភេទប្រុស អាយុ២៤ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត។

 

៤ឈ្មោះ មី សាវិន ភេទប្រុស អាយុ១៦ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត។

 

៥ឈ្មោះ  យី លីដា អាយុ២៧ឆ្នាំ ភេទប្រុស រស់នៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត (អ្នកទទួលផលចោរកម្ម និងជាមុខសញ្ញាមានដីកាចាប់ខ្លួន)។

និងទី៦ឈ្មោះវ៉ឹង ពៅ ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត (ជាមុខសញ្ញាចេញពីពន្ធនាគារ) រួមនិងអ្នកទទួលផលចោរកម្មម្នាក់ ។

 

ប្រភពដដែលបញ្ជាក់ថា នៅថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០២៦ វេលាម៉ោង៩និង១៥យប់ នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត បានទទួលពាក្យបណ្តឹង០១ច្បាប់ពីឈ្មោះពីជនរងគ្រោះជនជាតិវៀតណាម មុខរបរលក់ដូរ បានប្តឹងចោទប្រកាន់ទៅលើក្រុមជនសង្ស័យមួយក្រុមមានគ្នាប្រហែលជិត១០នាក់ មិនស្គាល់អត្តសញ្ញាណ ភេទប្រុស ដែលបានធ្វើសកម្មភាពប្លន់(ដេញតាមស្ទាក់យកម៉ូតូម៉ាកអែប្លែតពណ័ក្រហម និងឆក់កាបូបស្ពាយ) កាលពីវេលាម៉ោង២០:៤៨នាទី នាថ្ងៃដដែល នៅចំនុចលើផ្លូវបេតុងវត្តតាឡុក ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

 

ក្រោយពីទទួលពាក្យបណ្តឹងរួច សមត្ថកិច្ចយើង បានចុះទៅកន្លែងកើតហេតុធ្វើការស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញាជនសង្ស័យ ។

 

រហូត ដល់វេលាម៉ោង១៥:២៥នាទី ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ដោយមានតម្រុយក្នុងករណីនេះ លោកអធិការបានដឹកនាំកម្លាំងនៃអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ័បាវិត បានស្រាវជ្រាវ ក៍ប្រទះឃើញមុខសញ្ញាដែលជាជនសង្ស័យ ចំនួន២នាក់ កំពុងជិះម៉ូតូ០១គ្រឿង(ម៉ូតូធ្វើសកម្មភាព) នាំមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីធ្វើការសាកសួរ។

សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមានម៉ូតូម៉ាក អិចសាយទ័រZR ពណ៍ខ្មៅ គ្មានស្លាកលេខ (មធ្យោបាយធ្វើសកម្មភាព)ម៉ូតូម៉ាកអែប្លែតពណ៍ក្រហម គ្មានស្លាកលេខ (ម៉ូតូរបស់ជនរងគ្រោះ)ម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៍ខ្មៅ តែមសេរីឆ្នាំ០២៥ ស្លាកលេខស្វាយរៀង 1V-5181 មធ្យោបាយធ្វើសកម្មភាព)ម៉ូតូម៉ាក winner ពណ៍ខ្មៅ ស្លាកលេខ 70-H1438.57 មធ្យោបាយធ្វើសកម្មភាព)។

...

 

ចំពោះបក្សពួកជនសង្ស័យ សមត្ថកិច្ចនគរបាលកំពុងស្រាវជ្រាវ បន្តទៀត៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print