ទីភ្នាក់ងារ Reuters៖ អ៊ីរ៉ង់ចាប់ខ្លួនមនុស្សជាច្រើននាក់ រួមទាំងជនបរទេស ពីបទ «ធ្វើចារកម្ម» ឱ្យអាម៉េរិក និងអ៊ីស្រាអែល

ចែករំលែក៖

ប្រទេសអ៊ីរ៉ង់៖ បើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) បានចុះផ្សាយថា ក្រសួងស៊ើបការណ៍សម្ងាត់អ៊ីរ៉ង់ បានប្រកាសកាលពីថ្ងៃអង្គារទី១១ ខែមីនា ឆ្នាំ២០២៦ថា ខ្លួនបានចាប់ខ្លួនមនុស្សរាប់សិបនាក់ រួមទាំងជនបរទេសម្នាក់ ក្រោមបទចោទប្រកាន់ថាបានធ្វើចារកម្មឱ្យ «សត្រូវ» របស់ប្រទេស ចំពេលដែលសង្គ្រាមជាមួយសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល កំពុងបន្តឆាបឆេះយ៉ាងខ្លាំង។

 

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ ក្រសួងស៊ើបការណ៍សម្ងាត់បានបញ្ជាក់ថា ជនបរទេសដែលត្រូវបានឃាត់ខ្លួននោះ បានធ្វើសកម្មភាពចារកម្មជំនួសមុខឱ្យសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល ព្រមទាំងធ្វើជាភ្នាក់ងារបន្តឱ្យប្រទេសក្នុងតំបន់ឈូងសមុទ្រចំនួនពីរ។ បន្ថែមពីនេះ អាជ្ញាធរអ៊ីរ៉ង់ក៏បានចាប់ខ្លួន «ចារកម្ម ជនក្បត់ផ្ទៃក្នុង និងភ្នាក់ងារប្រតិបត្តិការរបស់អាម៉េរិក និងអ៊ីស្រាអែល» ចំនួន ៣០ នាក់ផ្សេងទៀតក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

 

អគ្គស្នងការនគរបាលអ៊ីរ៉ង់ លោក Ahmadreza Radan បានប្រាប់ទូរទស្សន៍រដ្ឋថា មនុស្សប្រហែល ៨១ នាក់ទៀត ក៏ត្រូវបានឃាត់ខ្លួនផងដែរ ក្រោមបទចោទប្រកាន់ពីបទ «ចែករំលែកព័ត៌មានផ្ទៃក្នុងរបស់អ៊ីរ៉ង់ ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអរិភាព និងសត្រូវ»។

 

ទោះជាយ៉ាងណា ក្រុមសិទ្ធិមនុស្សបានចោទប្រកាន់ថា ការចាប់ខ្លួនក្រោមបទចោទសន្តិសុខបែបនេះ គឺជាល្បិចនយោបាយរបស់អ៊ីរ៉ង់ ដើម្បីដាក់សម្ពាធលើបណ្តាប្រទេសដទៃ ប៉ុន្តែទីក្រុងតេអេរ៉ង់តែងតែធ្វើការបដិសេធ។

...

 

គូរបញ្ជាក់ថា ប្រតិបត្តិការចាប់ខ្លួននេះ កើតឡើងបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អាម៉េរិក និងអ៊ីស្រាអែល កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលបានសម្លាប់មេដឹកនាំកំពូល Ayatollah Ali Khamenei និងមេបញ្ជាការជាច្រើនរូបទៀត៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print