ព័ត៌មានសេដ្ឋកិច្ច៖ នៅព្រឹកថ្ងៃពុធទី១១ ខែមីនាឆ្នាំ២០២៦នេះ តម្លៃហាងឆេងមាស បានបន្តហក់ឡើងដល់ ៦២៨០ ដុល្លារ ក្នុងមួយតម្លឹង បន្ទាប់ពីបានធ្លាក់ចុះកាលពីថ្ងៃចន្ទថ្មីៗនេះ។
បើតាមប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities លោក ឡុង សំណាង បានឱ្យដឹងថា តម្លៃមាសបានបន្តកើនឡើងតាំងពីដើមឆ្នាំ ២០២៦ រហូតដល់ ៦៦០០ ដុល្លារ ក្នុងមួយតម្លឹង ដោយសារតែវិបត្តិសេដ្ឋកិច្ច ភាពតានតឹងភូមិសាស្ត្រនយោបាយ និងសម្ពាធពន្ធរបស់សហរដ្ឋអាមេរិក។
អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុរូបនេះ បានអះអាងថា តម្លៃមាសនឹងនៅតែបន្តកើនឡើង ដោយសារតែសង្គ្រាម និងភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់ នៅតែបន្តកើតមាន។
...
សម្រាប់តម្លៃមាសក្នុងស្រុកនៅតាមបណ្ដាហាងនានា ក្នុងរាជធានីភ្នំពេញ លក់ចេញ ក្នុងតម្លៃ ៦៣១ ដុល្លារ ក្នុងមួយជី នៅថ្ងៃពុធ ទី ១១ ខែមីនា ឆ្នាំ ២០២៦៕
ដោយ៖តារា










