ប្រមុខការទូតកម្ពុជា៖ កម្ពុជាប្រកាន់គោលជំហរដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី និងលើកកម្ពស់ភាពជាអ្នកជិតខាងល្អ

ចែករំលែក៖

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិអន្តរជាតិ ចុះនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីការបិទបញ្ចប់សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំដែលមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងសង្កត់ធ្ងន់ពីសារៈសំខាន់នៃការពង្រឹងគោលនយោបាយការបរទេសបុរេសកម្ម និងការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រ ដើម្បីពង្រឹងភាពធន់របស់កម្ពុជា ក្នុងការការពារផលប្រយោជន៍ស្នូលរបស់ជាតិ រួមមានការរក្សាអព្យាក្រឹតភាព ឯករាជ្យភាព អធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងលើកកម្ពស់សន្តិភាព ឯកភាពជាតិ និងវឌ្ឍនភាពសង្គម-សេដ្ឋកិច្ច។

 

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់បន្ថែមថា ចំពោះទំនាក់ទំនងជាមួយប្រទេសជិតខាង គឺកម្ពុជាប្រកាន់គោលជំហរដ៏មុតមាំក្នុងការស្វែងរកដំណោះស្រាយ ដោយសន្តិវិធីចំពោះជម្លោះព្រំដែន និងទំនាស់នានា ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ព្រមទាំង លើកកម្ពស់ការជឿជាក់ និងទំនុកចិត្តគ្នា ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។

...

 

នាឱកាសនោះផងដែរ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានមានប្រសាសន៍ថា ការវិវត្តនៃតួនាទីរបស់កម្ពុជា គឺជាតួអង្គប្រកបដោយបុរសកម្មនិងគោរពច្បាប់ នៅលើឆាកអន្តរជាតិ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការពង្រីកទំនាក់ទំនងការទូត ដោយរក្សាទំនាក់ទំនងផ្លូវការជាមួយប្រទេសចំនួន ១៧៥ និងមានស្ថានតំណាងកម្ពុជាចំនួន ៤៦ នៅទូទាំងពិភពលោក ហើយកម្ពុជាក៏ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រពហុភាគីនិយម និងតួនាទីបុរេសកម្មរបស់កម្ពុជា ក្នុងការលើកកម្ពស់សណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print