កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ១នាក់ ក្នុងករណីរក្សាទុកជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់

ចែករំលែក៖

ខេត្តតាកែវ÷ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ដោយទទួល បានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្រប សម្រួលនីតិវិធី ដោយលោកឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ករណីជួយដូរនិងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់។

 

មន្ត្រីកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា នៅវេលាម៉ោង ១៣:៥០នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើសសហការជាមួយកម្លាំង មូលដ្ឋានកងរាជអាវុធហត្ថស្រុកបូរីជលសារ និងកម្លាំងអាវុធហត្ថស្រុកគិរីវង់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរ:ត: នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការ បង្ក្រាបករណី រក្សាទុក ជួញដូរ និង ប្រើ ប្រាស់នូវសារធាតុញៀនជាក់ស្ដែង នៅត្រង់ចំណុចភូមិក្រង៉ុល ឃុំកំណប់ ស្រុកគិរីវង់ ខេត្តតាកែវ។

 

លទ្ធផលឃាត់ខ្លួនជនសង្ស័យបានចំនួន ១ នាក់ ឈ្មោះ ប្រុស សុខុម ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខ របរមិនពិតប្រាកដ រស់នៅភូមិក្រង៉ុល ឃុំកំណប់ ស្រុកគិរីវង់ ខេត្តតាកែវ។

 

+ដកហូតវត្ថុតាងរួមមាន÷

១/ ម្សៅក្រាមពណ៌សថ្លា ចំនួន ៥ កញ្ចប់ទម្ងន់១៦១.៣២ក្រាម(ថ្លឹងទាំងសំបកថង់)

២/ ជញ្ជីងថ្លឹងថ្នាំញៀន ចំនួន ១ គ្រឿង

៣/ ទូរស័ព្ទ ចំនួន ១ គ្រឿង

៤/ សម្ភារ:វេចខ្ចប់និងសម្ភារ:សេពថ្នាំញៀនមួយចំនួន។

...

 

បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាងការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print